Sunday 16 September 2012

ភាសាលាវនៅក្នុង​ហ្គោហ្គលបកប្រែ

ទោះបីជា​គ្មាន​ការនិយម​លើការ​បក​ប្រែតាម​ហ្គោហ្គលក៏ដោយ ឬ​ដោយសារ​ការ​បក​ប្រែ​របស់ហ្គោហ្គល​មិន​ទាន់​មាន​ភាព​ឥតខ្ចោះក្តី​ក៏​អាច​ជួយ​បានខ្លះ​ក្នុ​ង​ករណី​ចាំបាច់ជា​ច្រើន។ ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន​ដ៏មហិមានេះ​បានសម្រេចដាក់​បញ្ចូលកញ្ចប់ភាសាលាវឱ្យ​ប្រើ​ក្នុង​ប្រព័ន្ធ​បកប្រែ​របស់ខ្លួនហើយ។ នេះ​ជាមោទកភាពយ៉ាងសំបើម​របស់​ជាតិលាវ ដែល​មាន​ការ​ព្យាយាម​អនុវត្ត​ន៍គម្រោង​នេះ​អស់រយៈ​ពេល​ជាង​បួន​ឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី​ពីសំណាក់អ្នក​ជំនាញ​ភាសា​លាវ​អង់គ្លេស និ​ង​អ្នក​ជំនាញ​ជាតិ​អូស្ត្រាលី។

គួរបញ្ជាក់ផងដែរថា ភាសាលាវត្រូវ​បាន​បង្ហាញ​ខ្លួន​លើប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា ចាប់តាំង​ពី​ឆ្នាំ​2007 តាមរយៈក្រុមហ៊ុន​ផលិត​ទូរសព្ទ​ណូគា ហើយ​មកដល់ពេល​នេះ​ក្រុមហ៊ុន Apple  បាន​បញ្ជូលភាសានេះ​ក្នុង​ប្រព័ន្ធ​ដំណើរការ​របស់ខ្លួនផង​ដែរ ដោយ​មិន​ចាំបាច់តម្លើងពុម្ព​អក្សរ​ដូច​ភាសាខ្មែរឡើយ!
ទន្ទឹមនឹង​នេះ​យើង​ក៏ចង់ឃើញភាសាជាតិខ្មែរ បាន​ប្រាកដតួ​នៅលើប្រព័ន្ធ​បក​ប្រែ និង​ប្រើប្រាស់​លើ​ប្រពន្ធ​ព័ត៌មាន​វិទ្យា​សាកលដែរ.... ចាំទាំង​អស់គ្នា!

រូបភាព​នៃការបកប្រែ​ភាសាអង់គ្លេសលាវ