Showing posts with label ព័ត៌មានNews. Show all posts
Showing posts with label ព័ត៌មានNews. Show all posts

Tuesday, 16 April 2013

Savannakhet-Laobao High-Speed Railway: Financing Secured



High Speed Rail From Savannakhet To Vietnam border
Giant Consolidated Limited has received US$5 billion of financial assistance from a New Zealand financial institute Rich Banco Berhad to fulfill the construction of a 220km high-speed railway, connecting Savannakhet province with Laobao on Lao-Vietnamese border.
The US$5-billion Fund Syndication Agreement signing ceremony for the Savannakhet-Laobao Railway Project was held in Vientiane on April 10.
Savannakhet-Laobao High-Speed Railway
The signatories to the document were representative of the Rich Banco Berhad, Mr. Gilbert Hung Ho Kuen, and Chairman of the Giant Consolidated Limited, Mr. Mohammad Fadzwi in the witnesses of British Ambassador to Laos, Mr. Philip Malone, and relevant officials of both sides.
The railway project is designed to facilitate the transport in Laos and reduce logistic cost for freight forwarding companies. Mr. Mohammad said the construction of Savannakhet-Laobao high-speed railway will help turn landlocked Laos into a land-link country.
This railway is to create better opportunity for trade and goods transport system and reduce transport time, Mr. Mohammad added. Savannakhet is located on the East-West Corridor linking Thailand, Laos and Vietnam.
Main component of the corridor is the Lao-Thai Friendship Bridge between Savannakhet and Moukdahan ( Thailand) and Road No. 9 in Savannakhet.
Source: KPL

Tuesday, 12 March 2013

សេចក្តីថ្លែងការណ៍​រួម ១១ ចំណុច​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា​ឡាវ វៀតណាម លើក​ទី​៧



 

  

ភ្នំពេញ​: កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​៧ (CLV) បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី១២ ខែមីនា នា​សណ្ឋាគារ​ឡាវ​ផ្លាសា ទីក្រុង​វៀង​ច័ន្ទ។ ​កិច្ចប្រជុំ​កំពូល​បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ មាន ​១១​ចំណុច​។​

​ប្រមុខ​រាជរដ្ឋាភិបាល ​នៃ​ប្រទេស​កម្ពុជា ​ដឹកនាំ​ដោយសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាល​ឡាវ ដឹកនាំ​ដោយ លោក ថង​ស៊ីន ថា​ម​ម៉ា​វង្ស ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វា​មគ​ន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់លោក ង្វៀន តាន់​យ៉ុង នាយក​រដ្ឋ​មន្ត្រី​​វៀតណាម និងជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម​លើក​ទី​៧​។​

​​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ វៀតណាម បាន​សំដែង​នូវ​ការ​កត់​សំគាល់​​ដោយ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​បាន​សំរេច​ចាប់​ពី​កិច្ចប្រជុំ កំពូល​លើក​ទី​៦​។​
    ​   
​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នោះ​ដែរ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​អះអាង​សាជាថ្មី​នូវ​ការបេ្តជ្ញាចិត្ត​និង​ការសន្យា​របស់​ខ្លួន​ក្នុង​ការបង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​ដ៏​មាន​សុខដុមរមនា​និង​ចម្រុងចម្រើន​តាមរយៈ​ការពង្រីក​និង​ពង្រឹង​ប្រសិទ្ធភាព​និង​គុណភាព​នៃ​កិច្ចសហប្រតិបត្តិការ​និង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ថ្នាក់​មូលដ្ឋាន​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​។​ ​

ជាមួយគ្នា​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ទទួលស្គាល់​យ៉ាង​ច្បាស់​នូវ​ឧបសគ្គ​និង​ភាព​ប្រឈម​ដែល ប្រទេស​ទាំង​បី​កំពុង​ជួបប្រទះ ជា​ពិសេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​និង​ផ្តល់​នូវ​សារៈសំខាន់​ដល់​កិច្ច សម្របសម្រួល​ជិតស្និត​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី និង សារសំខាន់​នៃ​សកម្មភាព​រួម​គ្នា​ដើម្បី​ជំនះ​នូវ​ឧបសគ្គ ទាំងឡាយ​ក្នុង​ការអភិវឌ្ឍន៍​តំព​ន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។
     ​    ​   

ប្រមុខរដ្ឋាភិបាលទាំងបីចុះហត្ថលេខា

​នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​៧ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​បាន​ចេញ​នូវ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម មាន​១១​ចំណុច​រួមមាន​៖

​    ​-​ទី​១.​មេដឹកនាំ​ទាំង​បី​បាន​អបអរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​ដើម្បី​អនុវត្ត​ផែនការ​មេ​ដែល​បាន​ធ្វើ​វិសោធនកម្ម​រួច​ហើយ​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​ដល់​ឆ្នាំ​២០២០ និង កំណត់​ពី​សមិទ្ធផល​បាន​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​និង​បាន​ប្រគល់​ភារកិច្ច ជូន គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ កម្ពុជា ឡាវ វៀតណាម ដើម្បី​សិក្សា​បន្ថែមទៀត និង ផ្តល់​អនុសាសន៍ នូវ​វិធីសាស្ត្រ​ច្បាស់លាស់​សម្រាប់​ការអនុវត្ត​ផែនកា​មេ​ដែល​បាន​កែសម្រួល​នៅ​ឆ្នាំ​២០១០​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​    ​-​ទី​២.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាព​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អនុគ្រោះ និង​ពិសេស​ដើម្បី​បង្កើត​បរិស្ថាន អនុគ្រោះ​មួយ​សម្រាប់​វិនិយោគ និង ធុរៈកិច្ច​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម និង ដើម្បី​ធ្វើ​ឲ្យ​កាន់ តែ​ប្រសើរ​នូវ​ការ​ត​ភ្ជាប់​រវាង​មូលដ្ឋាន​នានា​ក្នុង​តំបន់ ។ តាមរយៈ​នោះ​មេដឹកនាំ​ទាំង​បី​បាន​ប្រគល់​ភារៈកិច្ច​ជូន​រដ្ឋមន្ត្រី នៃ​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​ដើម្បី​ពិនិត្យ​ជំរុញ និង ធ្វើ​របាយការណ៍​ពី​លទ្ធផល​នៃ​ការអនុវត្ត​អនុស្សារណៈ យោគយល់​គ្នា​ស្តីពី​គោលនយោបាយ​អនុគ្រោះ​ពិសេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​បាន​ធ្វើ វិសោធនកម្ម​និង​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១០​។     ​    ​    ​    ​    ​    ​    ​    ​     ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី​បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋ​មន្ត្រី​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី​រវាង​ប្រទេស​ទាំង​បី និង ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការសម្រួល​និង​ការជំរុញ​ពាណិជ្ជកម្ម​នៅ​ក្នុង តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដើម្បី​ដាក់ជូន​ចុះហត្ថលេខា​នៅឯ​កិច្ចប្រជុំ​កំពូល​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​លើក​ទី ៨ ដែល និង ប្រារ​ព្វ​ធ្វឡើ​ង​នៅ​ប្រទេស​ឡាវ​។ 
    ​    ​    ​
-​ទី​៣.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាពគ្នា​ក្នុង​ការធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងកា​រ​ពន្លឿន កិច្ចប្រឹងប្រែង​ធ្វើ សមាហរណកម្ម​តំបន់​អាស៊ាន​រួមទាំង​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សហគមន៍​អាស៊ាន និង ផែនការមេ​ស្តីពី​ការ ត​ភ្ជាប់​អាស៊ាន​ឲ្យមាន​ប្រសិទ្ធភាព​និង​ទាន់ពេ​ល​វេលា​។​
    ​    ​    ​    
​-​ទី​៤.​មេដឹកនាំ​ទាំង​បី​ឯ​ភាព​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​ទ្វេភាគី និង ពហុភាគី​ដើម្បី​បង្កើត​លក្ខខណ្ឌ​អនុ គ្រោះ​សម្រាប់​ការផ្លាស់ប្តូរ​មនុស្ស និង ទំនិញ​ជា​ពិសេស​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខណ្ឌ​កិច្ច សហប្រតិបត្តិការ​មហា​អនុ​តំបន់​ទន្លេមេគង្គ ការត្រួតពិនិត្យ​ច្រកចេញចូល​តែមួយ របស់​គយ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ និង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ការវិនិយោគ​និង​ការដឹកជញ្ជូន​។ តាមរយៈ​នេះ​មេដឹកនាំ​ទាំង​បី​បានប្រគល់​ភារៈ កិច្ច​ជូន​រដ្ឋមន្ត្រី​គមនាគមន៍ នៃ​ប្រទេស​ទាំង​បី ដើម្បី​រៀបចំ​នូវ​នីតិវិធី​សម្រាប់​ការអនុវត្ត​អនុស្សារណៈ​នៃ​ការយោគយល់ គ្នា​នេះ​ឲ្យមាន​ប្រសិទ្ធភាព​។​

​    ​-​ទី​៥.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាពគ្នា​ចាត់តាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ ជា​ចំណុច​ស្នូល​នៃ​កិច្ច​សហ​ប្រតិ បត្តិ​ការនៃ​ប្រទេស​ទាំង​បី​នៅក្នុង​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង​ប្រគល់​ភារៈកិច្ច ជូន​គណៈ​កម្មា ធិ​ការ សម្របសម្រួល​ចម្រុះ ដើម្បី​ធ្វើ​ការសិក្សា​លម្អិត និង បង្កើត​ផែនការ​អភិវឌ្ឍ​ច្បាស់លាស់​ដើម្បី​ផ្ញើ​ជូន​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​ទាំង​បី​កម្ពុជា​ឡាវ​វៀតណាម​សម្រាប់​ពិចារណា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​៨​។​    ​
    
​-​ទី​៦.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាពគ្នា​ថា​ប្រទេស​នី​មួយៗ​ត្រូវ​ចាត់តាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដើម្បី​ធ្វើ​ជា​បង្គោល​សម្រាប់​សកម្ម​ភាព​បណ្តុះបណ្តាល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។​
    ​    ​   
 ​-​ទី​៧.​មេដឹកនាំ​ទាំង​បី​បាន​ធ្វើ​ការអំពាវនាវ​ដល់​ដៃគួ​អភិវឌ្ឍន៍​ជួយ​គាំទ្រ​យ៉ាង​សកម្ម និង​សហការ​យ៉ាង​ជិ​ស្និត​ជា មួយ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ពិសេស​បាន​ស្នើ​ឲ្យ​សហគ្រាស​ក្នុង និង ក្រៅ​ប្រទេស​បង្កើត​សកម្មភាព​វិនិយោគ និង ធុរៈកិច្ច​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ។ ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី​បាន​ថ្លែង នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ គាំទ្រ​បន្ថែម​ទៀត​របស់​ប្រទេស​ជប៉ុន ដល់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ក្នុង​បណ្តា​ឆ្នាំ​កន្លង​ទៅ និង ប្រាថ្នា​ចង់ បន្ត​ធ្វើការ​ជាមួយ និង ប្រទេស​ជប៉ុន​ពាក់​ពន្ធ័​និង​កិច្ចការ​ទាំងអស់​នោះទាំ​ង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ព​ហុ ភាគី​ក៏ដូចជា​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម ជប៉ុន អាស៊ាន​ជប៉ុន និង មេគង្គ​ជប៉ុន​ដូច​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០១២​។​
    ​    
​-​ទី​៨.​មេដឹកនាំ​ទាំង​បី​បាន​ប្រគល់​ភារៈកិច្ច​ជូន​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ និង ស្ថាប័ន​ពាក់​ពន្ធ័​នានា ធ្វើ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម និង ការវិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​និង​យ៉ាង​សកម្ម​ក្នុង​គោលបំណង​
​    ​    ​ទី​១.​ជំរុញ​សក្តានុពល​ភាព​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង ការអនុវត្ត​គោលនយោបាយ​អនុគ្រោះ សម្រាប់ តំបន់ ដែល​ត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​ទាំង​បី ។     ​    ​
        ទី​២.​ត្រៀម​រៀបចំ ODA​និង​ជំនួយ​បច្ចេកទេស​ពី​ដៃគួ​អភិ វឌ្ឍន៍​សម្រាប់​គម្រោង​អាទិភាព​រៀបចំ​កិច្ចប្រជុំ​រវាង​ប្រទេស​កម្ពុជា​ឡាវ​វៀតណាម​និង​ដៃគួ​អភិវឌ្ឍន៍​នានា​និង 
​    ​    ​ទី​៣.​ទាក់ ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​តំបន់​។​    ​    ​    ​    ​

-​ទី​៩.​មេដឹកនាំ​ទាំង​បី​បាន​គួសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធានា​សន្តិសុខ​សុ​វត្តិភាព​និង​បរិស្ថាន​ស្ថេរភាព​សម្រាប់​វិនិយោគិន​និង​ប្រជាជន​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​ដោយ​បាន​ឯកភាពគ្នា ក្នុង ការពង្រឹង កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​សម្រាប់​ប្រឆាំង​គ្រឿងញៀន និង ការជួញដូរ​មនុស្ស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង ជំនួញ បន្ទាន់​ឆ្លងដែន​គ្រោះធម្មជាតិ និង ភាព​ត្រៀម​ខ្លួន​សម្រាប់​ជម្ងឺឆ្លង និង ការដោះស្រាយ​បញ្ហា​ជាតិ​មិន​ទាន់​ផ្ទុះ​ក្រោយ សង្គ្រាម​។​
    ​    ​    ​
-​ទី​១០.​មេដឹកនាំ​ទាំង​បី​បញ្ជាក់​សារជាថ្មី​ពី​ការសន្យា​យ៉ាង​មុតមាំ​របស់​ប្រទេស​ទាំង​បី​ដើម្បី​ការពារ​បរិស្ថាន និង ការគ្រប់គ្រង​ប្រកបដោយ​ចិរភាព និង ការប្រើប្រាស់​ធនធាន​ធម្មជាតិ​សម្រាប​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​និមួយៗ ក៏​ដូចជា​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ទាំងមូល ។ ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី​បាន​ប្រគល់​ភារកិច្ច ដល់​អាជ្ញាធ​រពាក់ ពន្ធ័​ឲ្យ​ពង្រឹង​កិច្ច​ព្រមព្រៀង​អនុស្សារណៈ​យោគយល់​គ្នា​ដែល​មាន​ស្រាប់​ស្តីពី​ការការពារ​បរិស្ថាន និង ដើម្បី​អភិវឌ្ឍន៍ កម្មវិធី និង ផែនការ​សកម្មភាព​រួម​សំដៅ​អភិរក្ស​ឧទ្យាន​ធម្មជាតិ និង តំបន់​ត្រូវការពារ​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង បាន​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាន់ពេលវេលា និង យ៉ាង​សកម្ម​ពី​ប្រជាជន ក្នុង​មូលដ្ឋាន និង ភ្នាក់ងារ​ពាក់​ពន្ធ័​ដើម្បី​ដាក់​បញ្ចូល​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាក់ទិន និង បរិស្ថាន និង​ការអភិវឌ្ឍ ប្រកប​ដោយ​ចេរភាព​ទៅក្នុង​របៀបវារៈ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី ។​
    ​    ​    
​-​ទី​១១.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៨ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ក្នុង​ឆ្នាំ​២០១៤​។​    ​    
​
បន្ទាប់ពី​បាន​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ វៀតណាម បាន​ចុះ ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណា​ម ​ដើម្បី​ជា​ឯកសា​រ​គោល​នៃ​ការអនុវត្ត​រួមគ្នា​សម្រាប់​ប្រទេស​ទាំង​បី​ កម្ពុជា-​ឡាវ-​វៀតណាម៕
​    ​សំ​អូន (ទូរទស្សន៍​ជាតិ​កម្ពុជា រាយការណ៍​ពី​វៀង​ច័ន្ទ​)