Showing posts with label ខ្មែរ-លាវຂະແມ-ລາວ. Show all posts

Monday, 17 June 2013
ភ្ញៀវទេសចរឡាវមកទស្សនាប្រទេសកម្ពុជាមានកំណើនកើនឡើងខ្ពស់បំផុត
Thursday, 30 May 2013
និស្សិតឡាវមានមហិច្ឆតាចង់ក្លាយជាអ្នកបកប្រែភាសាខ្មែរ
មានភ្នែកតឹងដូចកូនកាន់ចិន តែនិយាយសំដីរដឺនស្រដៀងអ្នកសៀមរាប ប៉ុន្តែតាមការពិត កញ្ញា កែវឧដន សយ សុវណ្ណា ជានិស្សិតអាហារូបករណ៍ជនជាតិឡាវសុទ្ធសាធ បានមកបន្តការសិក្សានៅកម្ពុជា និងមានក្ដីប្រាថ្នាធំបំផុតគឺចង់ក្លាយជាអ្នកបកប្រែភាសាខ្មែរ-ឡាវទៅថ្ងៃអនាគត។
ស្ថិតក្នុងវ័យ២២ឆ្នាំ និស្សិតស្រីជនជាតិឡាវរូបនេះ ដែលកាលពីមុនមិនដែលចេះអក្សរខ្មែរមួយតួសោះ ឥឡូវនេះចេះសរសេរ និងនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ លើសពីនេះក្រៅពីសិក្សាអក្សរសាស្ត្រខ្មែរឆ្នាំទី៤នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញាក៏កំពុងបន្តការសិក្សាភាសាអង់គ្លេសថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ មួយទៀត ព្រមទាំងធ្វើការងារជាគ្រួបង្រៀនភាសាថៃ និងឡាវ ដល់ខ្មែរទៀតផង។
និស្សិតបរទេសរូបនេះ បានរៀបរាប់ពីដំណើរដើមទង ដែលនាំឲ្យសម្រេចចិត្ត មកសិក្សាថ្នាក់អក្សរសាស្ត្រខ្មែរនៅកម្ពុជាថា៖ “នៅឆ្នាំ២០០៧ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ស្រាប់តែខ្ញុំមានគំនិតចង់ទៅសិក្សានៅបរទេសដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច”។
តាមរយៈក្រសួងអប់រំឡាវ បានប្រកាសថា មានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ពេលនោះកញ្ញាយល់ថា កម្ពុជា-ឡាវ ជាប្រទេសជិតខាងគ្នា មានវប្បធម៌ស្រដៀងគ្នាផងនោះ ទើបក៏មានចិត្តចង់ស្គាល់ពីវប្បធម៌ខ្មែរឲ្យកាន់តែច្បាស់ជាងមុន ជាពិសេសចង់រស់នៅក្នុងប្រទេសកម្ពុជា និងចង់ចេះនិយាយភាសាខ្មែរផង។
ក្ដីប្រាថ្នាបានក្លាយជាការពិត ក្នុងឆ្នាំ២០០៨ កញ្ញា បានទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យ៉ាងណាមិញ នាងហាក់ដូចជាមានអារម្មណ៍ស្ទាក់ស្ទើរទៅវិញ ពេលទទួលបានអាហារូបករណ៍ ព្រោះខ្លួនជាស្រីមិនដែលចាកចេញឆ្ងាយពីផ្ទះ និងមិនដែលស្គាល់នរណាម្នាក់សោះនៅស្រុកខ្មែរ។ ដូច្នេះនាងយល់ថា ការមកសិក្សានៅខ្មែរដូចជាប្រថុយប្រថានណាស់ ព្រោះសិស្សឡាវដែលត្រូវមកជំនាន់ជាមួយគ្នា គឺសុទ្ធតែបុរស។
ចិត្តរារែកចាប់ផ្ដើមផុសឡើងកាន់តែខ្លាំង ក៏ប៉ុន្តែដោយសារតែមានការជំរុញ និងលើកទឹកចិត្តពីក្រុមគ្រួសារ ធ្វើឲ្យនាងក្លាយជាយុវតីរឹងមាំម្នាក់ ហើយសុខចិត្តមកបន្តការសិក្សានៅប្រទេសកម្ពុជា។
អ្វីៗហាក់ដូចផ្ទុយស្រឡះដែលនាងបានបារម្ភ ព្រោះបរិយាកាសរស់នៅ របបសង្គមកម្ពុជាគឺប្រហាក់ប្រហែលនឹងប្រទេសឡាវដែរ។ ម្យ៉ាងទៀត ពេលមកដល់ប្រទេសខ្មែរ ទើបនាងដឹងថា មានសិស្សរៀមច្បងកំពុងនៅសិក្សាច្រើន ហេតុនេះធ្វើឲ្យរូបនាងហាក់មានអារម្មណ៍ធូរស្បើយ និងយល់ថាមិនឯកាទេ។
ដល់ឆ្នាំ២០០៩ នាងបានចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពេលនោះ សិស្សច្បងៗបានប្រាប់រូបនាងថា នៅឆ្នាំដំបូងទៅរៀនក៏បានមិនទៅរៀនក៏បាន ក៏ប៉ុន្តែនាងមិនដែលអវត្តមាន ឬលួចខ្ជិលនោះទេ ទោះបីជាការសិក្សាភាសាខ្មែរវាពិបាកទាំងក្នុងការនិយាយ សរសេរ និងអានសម្រាប់នាងក៏ដោយ។ “ធ្វើចឹងវាមិនល្អទេ ព្រោះកាលណាឈប់ទៅវាខាតចំណេះដឹងយើង ហើយមិនមែនប្រទេសយើងផង ហើយការរៀនភាសាគឺវាសំខាន់ ត្រូវការយកចិត្តទុកដាក់ខ្លាំង”។ នាងបន្ថែមទាំងទឹកមុខមាំ។
ការតាំងចិត្តរៀន ការពឹងពាក់មិត្តភក្តិឲ្យជួយពន្យល់មេរៀន ការហ្វឹកហាត់ស្ដាប់វិទ្យុ និងមើលទូរទស្សន៍ជាភាសាខ្មែរ ការរៀនហាត់ពត់សម្លេង រៀនបង្កើតឃ្លាប្រយោគរៀងរាល់ថ្ងៃ ធ្វើឲ្យរូបនាងនិយាយបានប្រសើរជាងមុន។ និស្សិតឡាវរូបនេះញញឹម ហើយនិយាយរដឺនៗថា៖ “មានគេនិយាយថាពេលខ្ញុំនិយាយ ស្តាប់ទៅដូចអ្នកសៀមរាបអីចឹង!”។
ពេលរៀនឆ្នាំទីពីរ យុវតីឡាវរូបនេះបានដាច់ចិត្តសុំឪពុកម្ដាយរៀនបរិញ្ញាបត្រអក្សរសាស្ត្រ អង់គ្លេសមួយទៀត នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប វេនយប់។ ដោយហេតុថាភាសាអង់គ្លេសរបស់គេនៅមានកម្រិតនៅឡើយ ហើយម្យ៉ាងទៀតមានឱកាសរៀនហើយគឺមិនចង់ឲ្យខាតពេលវេលា។
សយសុវណ្ណ បានបញ្ជាក់ថា៖ “យកចំណេញ កុំឲ្យខាតពេល ពេលចេញទៅបានសញ្ញាប័ត្រពីរតែម្ដងវាស្រួល។ ខ្ញុំយល់ថា ព្រោះអីមិនថា នៅទីណាទេ មិនថានៅខ្មែរនៅឡាវទេ រៀនចប់មកបានសញ្ញាប័ត្រគឺល្អទាំងអស់”។
ដោយឡែក ប្រាក់បង់ថ្លៃសាលាភាសាអង់គ្លេស យុវតីម្នាក់នេះ មិនបានពឹងពាក់លើឪពុកម្ដាយទាំងស្រុងនោះទេ។ នាងនិយាយទាំងមិនលាក់លៀមថា តាំងតែពីមករៀននៅទីនេះរូបគេមិនដែលហារមាត់ ឬតេទៅសុំលុយឪពុកម្ដាយម្ដងទេ គឺចាយតែលុយអាហារូបករណ៍ត្រឹមតែ ១២០ ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ។ រូបគេសន្សំលុយបានខ្លះ ហើយយកទៅគូបផ្សំបង់ថ្លៃរៀនបរិញ្ញាបត្រអង់គ្លេស។
“ខ្ញុំសុំគាត់តែថ្លៃបង់សាលាខ្លះៗ បានតែបីដងគត់។ អ្នកខ្លះពេលអត់លុយបានទូរសព្ទទៅប៉ាម៉ាក់ឲ្យផ្ញើលុយមក តែខ្ញុំអត់ចឹងទេ។ ខ្ញុំសុខចិត្តខ្ចីលុយគេ១០-២០ដុល្លារចាយតិចៗ ដល់ពេលបើកប្រាក់ខែ ខែក្រោយសងគេវិញ ពេលខ្លះក៏អត់មានលុយចាយដែរ។ ម្យ៉ាងអត់ចង់រំខានគាត់ ព្រោះអីបងស្រីក៏កំពុងរៀននៅឡាវហើយប្អូនៗទៀត ចឹងទុកលុយជួយពួកគេទៅ ព្រោះរៀននៅឡាវថ្លៃជាងនៅខ្មែរ”។
ដោយហេតុ តែចង់បានលុយដើម្បីជួយសម្រាលបន្ទុក និងចំណាយនានាប្រចាំថ្ងៃ បើទោះបីជានាងកំពុងតែសិក្សាឆ្នាំទីបួនទាំងពីរសាកលវិទ្យាល័យក៏ដោយ។ និស្សិតឡាវស្រីរូបនេះនៅតែខិតខំស្វះស្វែងរកការងារតាមប្រព័ន្ធអ៊ីនធឺណិតរហូតទទួលបានការងារជាគ្រូបង្រៀនភាសាថៃ និងឡាវតាមផ្ទះដល់ទៅ ៥កន្លែង។ ចំណែកឯប្រាក់ខែវិញ គឺថ្នាក់ខ្លះបានពី៥០ទៅ៦០ដុល្លារ។ ដូច្នេះលុយដែលបានមកពីបង្រៀនគួរនេះ នាងអាចសន្សំទុកដើម្បីបង់ថ្លៃថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសឆ្នាំទី៤ដោយខ្លួនឯងបាន។
សយសុវណ្ណ បាននិយាយថា បើទោះជាហត់នឿយបន្តិចមែន ក៏ប៉ុន្តែរូបគេពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះវាជួយឲ្យរូបគេទទួលបានបទពិសោធន៍ ការទំនាក់ទំនងនៅក្នុងសង្គម និងជួយដុសខាត់ការនិយាយភាសាខ្មែរឲ្យកាន់តែប្រសើរឡើង។
កញ្ញាបាននិយាយបន្តទាំងមោទនភាពទៀតថា ៖ “មាននិស្សិតឡាវមកក្រោយៗគេឃើញ ខ្ញុំបង្រៀនចឹង គេថាចង់ធ្វើដូចខ្ញុំដែរ។ ខ្ញុំប្រាប់ទៅគេថា ឲ្យខំប្រឹងរៀនទៅ មិនខ្វះការងារធ្វើទេ ម្យ៉ាងត្រូវចេះថែរក្សាសុខភាពផងទើបរៀនបានល្អ ការងារក៏ល្អ។ ពេលយើងឃ្លានអី ញុំាទៅកុំទ្រាំអត់ ព្រោះចង់សន្សំលុយទុកមិនហ៊ានទិញអីញុំាទើបបណ្ដាលឲ្យខ្ញុំមានសុខភាពខ្សោយកាលពីមុន នេះខ្ញុំជាឧទាហរណ៍ស្រាប់”។
សម្រាប់និស្សិតឡាវស្រីរូបនេះ ការចាប់យកការបង្រៀនក្រៅម៉ោងគឺជាស្ពានទៅរកគោលបំណងនៅថ្ងៃអនាគតដែលចង់ក្លាយជាអ្នកបកប្រែភាសាថៃ-ខ្មែរឬខ្មែរ-ឡាវម្នាក់។ យ៉ាងណាមិញ សយសុវណ្ណ បានបញ្ជាក់ថា ៖ “ប្រសិនបើប្រាក់ខែនៅស្រុកខ្មែរ ប្រហាក់ប្រហែលនឹងឡាវខ្ញុំសម្រេចទៅឡាវវិញហើយ ព្រោះនៅទីនេះម្ហូបថ្លៃ ឥវ៉ាន់ក៏ថ្លៃទៀត។ ប្រាក់ខែត្រឹម២០០ដុល្លារជាង ចាយមិនគ្រាន់ទេក្នុងមួយខែ បើនៅឡាវវិញអាចរស់បានស្រួលលុយប៉ុណ្ណឹង”។
រហូតមកដល់ពេលនេះ នៅសល់ពេលតែមួយខែទៀត ប៉ុណ្ណោះ កញ្ញានឹងត្រូវបញ្ចាប់ការសិក្សាហើយ តែនៅមិនទាន់ប្រាកដថា នឹងត្រលប់ទៅរកការងារធ្វើនៅស្រុកឡាវ ឬបន្តធ្វើការងារនៅកម្ពុជាទេ៕
អត្ថបទ ៖ ផល្លា សុម៉ាលីណា
http://news.sabay.com.kh/articles/426759

Sunday, 14 April 2013
ការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវនៅស្ទឹងត្រែងនិងរតនគិរី
ដោយ រដ្ឋា វិសាល
រូបសំណាកនៅផ្លូវចូលក្រុងស្ទឹងត្រែង
Photo courtesy of Wikipedia
ប្រជាពលរដ្ឋជាជនជាតិឡាវ មួយចំនួន បានមករស់នៅប្រទេសកម្ពុជា យើងតាំងពីសម័យអាណានិគមនិយមបារាំង មក។ រហូតបច្ចុប្បន្ន ជនជាតិឡាវ ទាំងនោះបានបង្កើតកូនចៅច្រើនជំនាន់ និងរស់នៅប្រទេសកម្ពុជា ជាទីកំណើតរបស់ខ្លួន ជាពិសេសជនជាតិឡាវ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ជនជាតិឡាវ កំណើតខ្មែរទាំងនោះ តែងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីស្របគ្នា និងពលរដ្ឋខ្មែរដែរ។ តើប្រជាពលរដ្ឋជនជាតិឡាវ ទាំងនោះមានប្រពៃណីចូលឆ្នាំបែបណាខ្លះ?
ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។ ប្រជាពលរដ្ឋជនជាតិឡាវ មួយចំនួន បានមករស់នៅតំបន់នោះតាំងពីទសវត្សឆ្នាំ១៩៤០ រហូតមក។ នៅផ្នែកខ្លះនៃស្រុក ឬឃុំមួយចំនួននៃខេត្តទាំងពីរ បានក្លាយជាទឹកដីកំណើតរបស់ជនជាតិឡាវ ទាំងនោះច្រើនជំនាន់ ប៉ុន្តែពួកគេនៅតែប្រើប្រាស់ភាសាឡាវ ស្ទើរ ១០០% នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជនជាតិឡាវ កំណើតខ្មែរក្រៅពីប្រកាន់ខ្ជាប់និយាយភាសាឡាវ ពួកគេបានប្រកាន់ប្រពៃណីបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៤ ខែមេសា រៀងរាល់ឆ្នាំដូចពលរដ្ឋខ្មែរ ប៉ុន្តែនៅតាមភូមិ ឃុំខ្លះ ដែលមានពលរដ្ឋឡាវ រស់នៅ គេនាំគ្នាប្រារព្ធពិធីចូលឆ្នាំមានរយៈពេលមួយសប្ដាហ៍ទើបបញ្ចប់។
អតីតអាចារ្យវត្តស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវ កំណើតខ្មែរមានលក្ខណៈដូចគ្នាច្រើនទៅនឹងប្រពៃណីចូលឆ្នាំរបស់ពលរដ្ឋខ្មែរដែរ។ អ្នកភូមិនាំគ្នាវេចអន្សម យកចង្ហាន់ទៅវត្ត ស្រង់ព្រះ ស្រង់ទឹកជូនឪពុកម្តាយចាស់ទុំ ពិធីពួនភ្នំខ្សាច់ ពិធីហែផ្កាប្រមូលបច្ច័យប្រគេនព្រះសង្ឃ ការលេងល្បែងប្រជាប្រិយ បោះអង្គញ់ ចោលឈូង និងការលេងលាបម្សៅ ឬលាបធ្យូងជាដើម។ លោកបន្តថា រហូតបច្ចុប្បន្ន នៅតាមភូមិឃុំខ្លះ បានបោះបង់ប្រពៃណីស្រង់ទឹកជូនចាស់ៗ ឬការលេងល្បែងប្រជាប្រិយ ហើយនិយមរាំលេងមានតន្ត្រី ឬចាក់ភ្លេងរាំតាមបែបសម័យ៖ «ឃុំស្រែគរ ពួកខ្ញុំ ៧ថ្ងៃនោះ គេហែដាក់ផ្កាលុយស្រែគរមួយ ស្រែគរពីរ ដើម្បីប្រមូលថវិកាចូលវត្ត ចាប់ពីចុងភូមិរហូតដល់វត្ត ហើយគេហែប្រជែងគ្នា»។
ចំណែកប្រជាពលរដ្ឋឡាវ កំណើតខ្មែររស់នៅភូមិប៉ុង ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី អ្នកស្រី ហ្វយ សុត បានកត់សម្គាល់ដែរថា ពលរដ្ឋខ្មែរកំណើតឡាវ មានប្រពៃណីទទួលទេវតាថ្មីដូចពលរដ្ឋខ្មែរដែរ គឺនៅតាមផ្ទះរៀងៗខ្លួន មិនថាអ្នកមានអ្នកក្រទេ ប្រជាពលរដ្ឋបានរៀបចំតុដាក់ផ្លែឈើនំអន្សម ភេសជ្ជៈ ផ្កា និងដុតទៀនធូបទទួលទេវតាថ្មី ទៅតាមកម្រិតធនធានទ្រព្យសម្បត្តិដែលពួកគេអាចទិញសម្រាប់ចូលរួមទទួលទេវតាឆ្នាំថ្មី។ អ្នកស្រីបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺនាពេលបច្ចុប្បន្ន ពលរដ្ឋឡាវ កំណើតខ្មែរភាគច្រើន បានបោះបង់ប្រពៃណីលេងល្បែងប្រជាប្រិយ ហើយនិយមជួបជុំគ្នាផឹកស៊ីជាក្រុមៗ ឬលេងល្បែងស៊ីសងនៅពេលបុណ្យចូលឆ្នាំវិញ៖ «ប៉ុន្មានឆ្នាំមកហ្នឹង បោះបង់ច្រើនណាស់ សង្គមចាស់ យើងណា! កាលមុនយើងមានទាញព្រ័ត្រ លាក់កន្សែង ខ្លែងស៊ីកូនមាន់ ហើយអង្គញ់បោះឈូង។ ប្រពៃណីកាលមុន មិនសូវផឹកស៊ីទេ។ឥឡូវ អត់មែនអ៊ីចឹងទេ តាំងពីថ្ងៃគេលេងគេផឹកៗគ្មានបានលេងសើចទេ សុទ្ធតែផឹករហូត»។
អតីតប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី លោក អឿង សារិ ដែលមានកំណើតជនជាតិឡាវ មួយរូបដែរ មានប្រសាសន៍បញ្ជាក់ថា នៅតំបន់មួយចំនួននៃស្រុកលំផាត់ ប្រជាពលរដ្ឋជនជាតិឡាវរស់នៅតំបន់នោះមានប្រពៃណីចូលឆ្នាំប្លែកខ្លះពីពលរដ្ឋខ្មែរ គឺប្រពៃណីយកអំបោះចងដៃសុំសេចក្តីសុខសប្បាយគ្រប់ក្រុមគ្រួសារ នៅតាមភូមិ និងប្រពៃណីនាំគ្នាទៅកាច់ផ្កាព្រៃហែប្រមូលប្រាក់ប្រគេនព្រះសង្ឃ និងថ្វាយព្រះក្នុងវត្ត។ លោកបន្តថា ប្រជាពលរដ្ឋកំណើតឡាវ ក៏ជាអ្នកប្រកាន់ខ្ជាប់ជំនឿជាមួយព្រះពុទ្ធសាសនា ដូចពលរដ្ឋខ្មែរដែរ ហេតុនេះពិធីបុណ្យចូលឆ្នាំរបស់ជនជាតិឡាវ នៅកម្ពុជា បានផ្សារភ្ជាប់ជាមួយវត្តអារាម និងព្រះសង្ឃ៖ «ថ្ងៃទីពីរហ្នឹង គឺគេដើរចងដៃតាមផ្ទះគ្រប់ផ្ទះទាំងអស់ ចងដៃមានសិរីសួស្តីចូលឆ្នាំថ្មី ហើយនៅថ្ងៃទីបី គេនាំគ្នាទៅបេះផ្កាព្រៃចង ហើយមានផ្កាមានលុយដើរហែ ហើយប្រជាពលរដ្ឋគេចូលរួមបុណ្យទានហ្នឹង យកមកប្រគេនដល់ព្រះសង្ឃ»។
ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរី លោក អ៊ួង ស្រេង មានប្រសាសន៍បញ្ជាក់ដែរថា ជនជាតិឡាវ ក៏ដូចជនជាតិខ្មែរដែរ គឺបុព្វបុរសពីសម័យមុនបានបន្សល់វប្បធម៌ទំនៀមទម្លាប់ល្អសម្រាប់ប្រជាពលរដ្ឋប្រតិបត្តិ និងលេងកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំ។ លោកបន្តថា ថ្វីត្បិតមានប្រជាពលរដ្ឋខ្មែរឡាវខ្លះបានបោះបង់ប្រពៃណីល្អក្តី ក៏រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ នៅតែយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបន្តរៀបចំបុណ្យចូលឆ្នាំ ដោយផ្សារភ្ជាប់ជាមួយវប្បធម៌ និងប្រពៃណីបម្រើឲ្យផលប្រយោជន៍សង្គម៖ «ឥឡូវនេះ ខ្ញុំបានចាត់តាំងកម្លាំងមានរៀបចំភ្លេងប្រពៃណី មានរៀបចំអង្គញ់ រៀបចំឈូងឲ្យពួកខ្ញុំចុះទៅលេងនៅតាមតំបន់រមណីយដ្ឋាន ដើម្បីឲ្យបងប្អូនយើងគាត់បានលេងសប្បាយជាមួយគ្នាឲ្យដឹងពីរបាំប្រពៃណីរបស់ខ្មែរយើង»។
ព្រះមេគណខេត្តរតនគិរី ព្រះនាម ជិន ប៉ៃ មានពុទ្ធដីកាថា ប្រទេសដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្របគ្នានឹងប្រទេសកម្ពុជា គឺមានប្រទេសឡាវ និងប្រទេសថៃ ប៉ុន្តែអ្វីដែលព្រះអង្គកត់សម្គាល់ មិនថាប្រជាពលរដ្ឋឡាវ ថៃ ឬខ្មែរ ទេ ជាពិសេសយុវវ័យមួយចំនួនសម័យបច្ចុប្បន្ន បាននាំគ្នាបោះបង់ប្រពៃណីល្អរបស់សង្គមជាតិ ហើយចាប់យកវប្បធម៌មិនប្រសើរសម្រាប់ការកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យចូលឆ្នាំ។ ព្រះអង្គអំពាវនាវឲ្យពលរដ្ឋនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំជាមួយប្រពៃណីល្អៗ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សុវត្ថិភាព និងថែរក្សាវប្បធម៌ជាតិ៖ «ពរ ចង់បានអ៊ីចឹងហើយ ចង់ឲ្យមកលេងនៅវត្តលេងឈូង ទាត់សី ទាញព្រ័ត្រសប្បាយក្នុងវត្តដូចពីដើមហ្នឹងណា!»។
នៅខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋឡាវ កំណើតខ្មែរ រស់នៅប្រមាណ ៥០% នៃពលរដ្ឋក្នុងខេត្តសរុប។ ចំណែកនៅខេត្តរតនគិរី មានជនជាតិឡាវ កំណើតខ្មែរ ប្រមាណតែ ២០% ទៅ ៣០% នៃពលរដ្ឋសរុបក្នុងខេត្ត៕
Source: http://www.rfa.org/khmer/news/culture/new-year-of-lao-people-in-steungstreng-and-rattankiri-04142013042248.html

Tuesday, 12 March 2013
សេចក្តីថ្លែងការណ៍រួម ១១ ចំណុចនៃកិច្ចប្រជុំកំពូល កម្ពុជាឡាវ វៀតណាម លើកទី៧
ភ្នំពេញ: កិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី៧ (CLV) បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១២ ខែមីនា នាសណ្ឋាគារឡាវផ្លាសា ទីក្រុងវៀងច័ន្ទ។ កិច្ចប្រជុំកំពូលបានចេញសេចក្តីថ្លែងការណ៍រួមមួយ មាន ១១ចំណុច។
ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលឡាវ ដឹកនាំដោយ លោក ថងស៊ីន ថាមម៉ាវង្ស ត្រូវបានការធ្វើគារវកិច្ចស្វាមគន៍យ៉ាងកក់ក្តៅពីសំណាក់លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី៧។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានសំដែងនូវការកត់សំគាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលបានសំរេចចាប់ពីកិច្ចប្រជុំ កំពូលលើកទី៦។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះដែរបណ្តាមេដឹកនាំនៃប្រទេសទាំងបីបានអះអាងសាជាថ្មីនូវការបេ្តជ្ញាចិត្តនិងការសន្យារបស់ខ្លួនក្នុងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមដ៏មានសុខដុមរមនានិងចម្រុងចម្រើនតាមរយៈការពង្រីកនិងពង្រឹងប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការនិងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមថ្នាក់មូលដ្ឋាននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាម។
ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងបីក៏បានទទួលស្គាល់យ៉ាងច្បាស់នូវឧបសគ្គនិងភាពប្រឈមដែល ប្រទេសទាំងបីកំពុងជួបប្រទះ ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមនិងផ្តល់នូវសារៈសំខាន់ដល់កិច្ច សម្របសម្រួលជិតស្និតរវាងរដ្ឋាភិបាលនៃប្រទេសទាំងបី និង សារសំខាន់នៃសកម្មភាពរួមគ្នាដើម្បីជំនះនូវឧបសគ្គ ទាំងឡាយក្នុងការអភិវឌ្ឍន៍តំពន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។
នៅក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី៧ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីបានចេញនូវ សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មាន១១ចំណុចរួមមាន៖
-ទី១.មេដឹកនាំទាំងបីបានអបអរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលចម្រុះដើម្បីអនុវត្តផែនការមេដែលបានធ្វើវិសោធនកម្មរួចហើយសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមដល់ឆ្នាំ២០២០ និង កំណត់ពីសមិទ្ធផលបានជាងពីរឆ្នាំកន្លងទៅនិងបានប្រគល់ភារកិច្ច ជូន គណៈកម្មាធិការសម្របសម្រួលចម្រុះ កម្ពុជា ឡាវ វៀតណាម ដើម្បីសិក្សាបន្ថែមទៀត និង ផ្តល់អនុសាសន៍ នូវវិធីសាស្ត្រច្បាស់លាស់សម្រាប់ការអនុវត្តផែនកាមេដែលបានកែសម្រួលនៅឆ្នាំ២០១០ឲ្យកាន់តែមានប្រសិទ្ធភាព។
-ទី២.មេដឹកនាំទាំងបីបានឯកភាពជំរុញការអនុវត្តគោលនយោបាយអនុគ្រោះ និងពិសេសដើម្បីបង្កើតបរិស្ថាន អនុគ្រោះមួយសម្រាប់វិនិយោគ និង ធុរៈកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាម និង ដើម្បីធ្វើឲ្យកាន់ តែប្រសើរនូវការតភ្ជាប់រវាងមូលដ្ឋាននានាក្នុងតំបន់ ។ តាមរយៈនោះមេដឹកនាំទាំងបីបានប្រគល់ភារៈកិច្ចជូនរដ្ឋមន្ត្រី នៃគណៈកម្មាធិការសម្របសម្រួលចម្រុះដើម្បីពិនិត្យជំរុញ និង ធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តអនុស្សារណៈ យោគយល់គ្នាស្តីពីគោលនយោបាយអនុគ្រោះពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលបានធ្វើ វិសោធនកម្មនិងបានចុះហត្ថលេខាក្នុងឆ្នាំ២០១០។ ជាមួយគ្នានេះមេដឹកនាំទាំងបីបានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីឲ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគីរវាងប្រទេសទាំងបី និង ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយស្តីពីការសម្រួលនិងការជំរុញពាណិជ្ជកម្មនៅក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដើម្បីដាក់ជូនចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមលើកទី ៨ ដែល និង ប្រារព្វធ្វឡើងនៅប្រទេសឡាវ។
-ទី៣.មេដឹកនាំទាំងបីបានឯកភាពគ្នាក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការពន្លឿន កិច្ចប្រឹងប្រែងធ្វើ សមាហរណកម្មតំបន់អាស៊ានរួមទាំងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់សហគមន៍អាស៊ាន និង ផែនការមេស្តីពីការ តភ្ជាប់អាស៊ានឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
-ទី៤.មេដឹកនាំទាំងបីឯភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគីដើម្បីបង្កើតលក្ខខណ្ឌអនុ គ្រោះសម្រាប់ការផ្លាស់ប្តូរមនុស្ស និង ទំនិញជាពិសេសកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ការត្រួតពិនិត្យច្រកចេញចូលតែមួយ របស់គយនៅច្រកព្រំដែនអន្តរជាតិ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីការវិនិយោគនិងការដឹកជញ្ជូន។ តាមរយៈនេះមេដឹកនាំទាំងបីបានប្រគល់ភារៈ កិច្ចជូនរដ្ឋមន្ត្រីគមនាគមន៍ នៃប្រទេសទាំងបី ដើម្បីរៀបចំនូវនីតិវិធីសម្រាប់ការអនុវត្តអនុស្សារណៈនៃការយោគយល់ គ្នានេះឲ្យមានប្រសិទ្ធភាព។
-ទី៥.មេដឹកនាំទាំងបីបានឯកភាពគ្នាចាត់តាំងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ជាចំណុចស្នូលនៃកិច្ចសហប្រតិ បត្តិការនៃប្រទេសទាំងបីនៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងប្រគល់ភារៈកិច្ច ជូនគណៈកម្មា ធិការ សម្របសម្រួលចម្រុះ ដើម្បីធ្វើការសិក្សាលម្អិត និង បង្កើតផែនការអភិវឌ្ឍច្បាស់លាស់ដើម្បីផ្ញើជូននាយករដ្ឋ មន្ត្រីនៃប្រទេសទាំងបីកម្ពុជាឡាវវៀតណាមសម្រាប់ពិចារណានៅឯកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី៨។
-ទី៦.មេដឹកនាំទាំងបីបានឯកភាពគ្នាថាប្រទេសនីមួយៗត្រូវចាត់តាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយដើម្បីធ្វើជាបង្គោលសម្រាប់សកម្មភាពបណ្តុះបណ្តាលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
-ទី៧.មេដឹកនាំទាំងបីបានធ្វើការអំពាវនាវដល់ដៃគួអភិវឌ្ឍន៍ជួយគាំទ្រយ៉ាងសកម្ម និងសហការយ៉ាងជិស្និតជា មួយរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ពិសេសបានស្នើឲ្យសហគ្រាសក្នុង និង ក្រៅប្រទេសបង្កើតសកម្មភាពវិនិយោគ និង ធុរៈកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ។ ជាមួយគ្នានេះមេដឹកនាំទាំងបីបានថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ គាំទ្របន្ថែមទៀតរបស់ប្រទេសជប៉ុន ដល់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ក្នុងបណ្តាឆ្នាំកន្លងទៅ និង ប្រាថ្នាចង់ បន្តធ្វើការជាមួយ និង ប្រទេសជប៉ុនពាក់ពន្ធ័និងកិច្ចការទាំងអស់នោះទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុ ភាគីក៏ដូចជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម ជប៉ុន អាស៊ានជប៉ុន និង មេគង្គជប៉ុនដូចបានព្រមព្រៀងគ្នានៅក្នុងយុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១២។
-ទី៨.មេដឹកនាំទាំងបីបានប្រគល់ភារៈកិច្ចជូនគណៈកម្មាធិការសម្របសម្រួលចម្រុះ និង ស្ថាប័នពាក់ពន្ធ័នានា ធ្វើសកម្មភាពជំរុញពាណិជ្ជកម្ម និង ការវិនិយោគប្រកបដោយប្រសិទ្ធភាពនិងយ៉ាងសកម្មក្នុងគោលបំណង
ទី១.ជំរុញសក្តានុពលភាពនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង ការអនុវត្តគោលនយោបាយអនុគ្រោះ សម្រាប់ តំបន់ ដែលត្រូវអនុម័តដោយរដ្ឋាភិបាលទាំងបី ។
ទី២.ត្រៀមរៀបចំ ODAនិងជំនួយបច្ចេកទេសពីដៃគួអភិ វឌ្ឍន៍សម្រាប់គម្រោងអាទិភាពរៀបចំកិច្ចប្រជុំរវាងប្រទេសកម្ពុជាឡាវវៀតណាមនិងដៃគួអភិវឌ្ឍន៍នានានិង
ទី៣.ទាក់ ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបន់។
-ទី៩.មេដឹកនាំទាំងបីបានគួសបញ្ជាក់ពីសារៈសំខាន់នៃការធានាសន្តិសុខសុវត្តិភាពនិងបរិស្ថានស្ថេរភាពសម្រាប់វិនិយោគិននិងប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវវៀតណាមដោយបានឯកភាពគ្នា ក្នុង ការពង្រឹង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់សម្រាប់ប្រឆាំងគ្រឿងញៀន និង ការជួញដូរមនុស្សឧក្រិដ្ឋកម្មឆ្លងដែន និង ជំនួញ បន្ទាន់ឆ្លងដែនគ្រោះធម្មជាតិ និង ភាពត្រៀមខ្លួនសម្រាប់ជម្ងឺឆ្លង និង ការដោះស្រាយបញ្ហាជាតិមិនទាន់ផ្ទុះក្រោយ សង្គ្រាម។
-ទី១០.មេដឹកនាំទាំងបីបញ្ជាក់សារជាថ្មីពីការសន្យាយ៉ាងមុតមាំរបស់ប្រទេសទាំងបីដើម្បីការពារបរិស្ថាន និង ការគ្រប់គ្រងប្រកបដោយចិរភាព និង ការប្រើប្រាស់ធនធានធម្មជាតិសម្រាបការអភិវឌ្ឍនៅក្នុងប្រទេសនិមួយៗ ក៏ដូចជាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ទាំងមូល ។ ជាមួយគ្នានេះមេដឹកនាំទាំងបីបានប្រគល់ភារកិច្ច ដល់អាជ្ញាធរពាក់ ពន្ធ័ឲ្យពង្រឹងកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាដែលមានស្រាប់ស្តីពីការការពារបរិស្ថាន និង ដើម្បីអភិវឌ្ឍន៍ កម្មវិធី និង ផែនការសកម្មភាពរួមសំដៅអភិរក្សឧទ្យានធម្មជាតិ និង តំបន់ត្រូវការពារនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង បានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាន់ពេលវេលា និង យ៉ាងសកម្មពីប្រជាជន ក្នុងមូលដ្ឋាន និង ភ្នាក់ងារពាក់ពន្ធ័ដើម្បីដាក់បញ្ចូលបញ្ហាផ្សេងៗទៀតដែលទាក់ទិន និង បរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយចេរភាពទៅក្នុងរបៀបវារៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី ។
-ទី១១.មេដឹកនាំទាំងបីបានឯកភាពរៀបចំកិច្ចប្រជុំកំពូលលើកទី៨ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាមនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឆ្នាំ២០១៤។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរបស់ខ្លួនប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានចុះ ហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាឯកសារគោលនៃការអនុវត្តរួមគ្នាសម្រាប់ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម៕
សំអូន (ទូរទស្សន៍ជាតិកម្ពុជា រាយការណ៍ពីវៀងច័ន្ទ)

ប្រមុខរដ្ឋាភិបាលទាំងបីចុះហត្ថលេខា

Subscribe to:
Posts (Atom)