Sunday 18 September 2011

ពិធីចូលឆ្នាំខ្មែរនៅប្រទេសឡាវ ឆ្នាំ​២០០៩








សកម្មភាពនៃពិធីចូលឆ្នាំខ្មែររៀបចំឡើងដោយ​និស្សិតខ្មែរ នៅសាកលវិទ្យាល័យជាតិឡាវ ប្រទេសឡាវ ឆ្នាំ២០០9 (រក្សាសិទ្ធិ)

ពិធីចូលឆ្នាំខ្មែរនៅប្រទេសឡាវ ឆ្នាំ​២០០៨








សកម្មភាពនៃពិធីចូលឆ្នាំខ្មែររៀបចំឡើងដោយ​និស្សិតខ្មែរ នៅសាកលវិទ្យាល័យជាតិឡាវ ប្រទេសឡាវ ឆ្នាំ២០០៨ (រក្សាសិទ្ធិ)


ពិធីចូលឆ្នាំខ្មែរនៅប្រទេសឡាវ ឆ្នាំ​២០០៧

សូមអភ័យទោស  រូបភាពថតឆ្នាំនេះត្រូវបានបាត់

ពិធីចូលឆ្នាំខ្មែរនៅប្រទេសឡាវ ២០០៦




សកម្មភាពនៃថ្ងៃចូលឆ្នាំខ្មែរនៅប្រទេសឡាវ ដែលរៀបចំឡើងដោយនិស្សិតខ្មែរ នៅសាកលវិទ្យាល័យជាតិឡាវ ២០០៦

Friday 2 September 2011

កម្ពុជា-ឡាវ បង្ហាញពីចំណង មិត្ដភាពយូរអង្វែង ជាប្រវត្ដិសាស្ដ្រ ទៅថ្ងៃអនាគត

ភ្នំពេញ ៖ ក្នុងជំនួប សវនាការ ទ្វេភាគី កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១១ លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ ថ្លែងថា ចំណងកិច្ចសហប្រតិបត្ដិការ កំពុងតែជឿនលឿនទៅមុខ ស្ទើរគ្រប់វិសយ័ ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយ ជាពិសេសលើវិស័យវិនិយោគពីកម្ពុជា។ លោកស្រី គូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានវិនិយោគទុននៅប្រទេសឡាវ ដែលមានទឹកប្រាក់ រហូតដល់ ទៅ១០លានដុល្លារ។
ទាក់ទងដល់កិច្ចទំនាក់ទំនង ខាងវិស័យការងារ ត្រូវបានលោកស្រីប្រធានរដ្ឋសភាឡា វ បញ្ជាក់ថា ភាគីឡាវស្នើឱ្យមានការធ្វើទស្សនកិច្ចជាផ្លូវការ រវាងសមាជិកសភា និងបុគ្គលិក នៅអគ្គលេខាធិការនៃសភាប្រទេសទាំងពីរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលបំណង បង្កើនវិស័យធនធានមនុស្ស ឱ្យកាន់តែប្រសើរឡើង។
លោកស្រី ប៉ានី យ៉ាថូតូ បានបន្ដទៀតថា កម្ពុជានិងឡាវបានព្រមព្រៀង ដែលមានអនុស្សរណៈជា ច្រើ បានចុះហត្ថលេខីជាមួយគ្នា ក្នុងនោះដូចជា ការអភិវឌ្ឍន៍ តំបន់ត្រីកោណមាស ឱ្យបានឆាប់រហ័ស ដើម្បីរកទីផ្សារឱ្យប្រជាបលរដ្ឋប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ ហើយវិស័យសេដ្ឋកិច្ចនេះ កម្ពុជាមាន សភាពងាយស្រួល ក្នុងការទំនាក់ទំនងទៅកាន់ពិភពលោក ព្រោះកម្ពុជា បានចូលជាសមាជិកអង្គការ WTO ដោយឡែកប្រទេសឡាវ នៅមានផល លំបាកខ្លះលើបញ្ហានេះ។
សំដៅលើបញ្ហាព្រំដែន នៃប្រទេសឡាវ-កម្ពុជា លោកស្រី ប៉ានី យ៉ាថូទូ គូសបញ្ជាក់ថា "ព្រំដែនគោក យើងបានបោះបង្គោលបានចំនួន ៨០ភាគរយហើយ នៅសល់ប៉ុន្មាន ខ្ញុំស្នើដល់រដ្ឋាភិបាលប្រទេសយើងទាំងពីរ បន្ដលើកិច្ចការនេះឱ្យរួចរាល់ នៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ " ។
មុនបញ្ចប់កិច្ចសវនាការ លោកស្រី ប៉ានី យ៉ាថូទូ បានលើកឡើងថា អនុស្សរណៈជាច្រើនរវាងកម្ពុជា-ឡាវ បានចុះហត្ថលេខា ជាមួយគ្នា មានមួយចំនួន លោកស្រី បញ្ជាក់ថា នឹងត្រូវធ្វើការកែប្រែខ្លះ ហើយចណុចកែប្រែ នឹងត្រូវបន្ដជជែកគ្នា នៅក្នុងឱកាសនោះដែរ ប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឡាវ នៅពេលខាងមុខ តាមការអញ្ជើញរបស់លោកស្រី និងរដ្ឋាភិបាលឡាវ។
ឆ្លើយតបដល់ភាគីជាមិត្ដ សម្ដេចប្រធានរដ្ឋសភា បានទទួលយកអនុសាសន៍ ពីលោកស្រីប្រធានរដ្ឋសភាឡាវ ហើយសម្ដេចក៏បានសន្យា ឆ្លើយតបចំពោះការអញ្ជើញ ពីភាគីឡាវជាមិត្ដ ក្នុងការដឹកនាំប្រ តិភូសភាជាន់ខ្ពស់កម្ពុជា ទៅកាន់ប្រទេសឡាវ ប៉ុន្ដែសម្ដេចបញ្ជាក់ជូនភ្ញៀវថា វាអាស្រ័យលើពេលវេលាសមស្រប ហើយសម្ដេច នឹងជូនដំណឹងជាក់លាក់ តាមរយៈប្រមុខការទូតឡាវប្រចាំនៅកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ម្យ៉ាងទៀត កម្ពុជានឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាយប៉ា លើក ៣២ ដែលនៅសល់ពេលវេលា តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕
ប្រភព៖ ដើមអំពិល