ទាក់ទងដល់កិច្ចទំនាក់ទំនង ខាងវិស័យការងារ ត្រូវបានលោកស្រីប្រធានរដ្ឋសភាឡា វ បញ្ជាក់ថា ភាគីឡាវស្នើឱ្យមានការធ្វើទស្សនកិច្ចជាផ្លូវការ រវាងសមាជិកសភា និងបុគ្គលិក នៅអគ្គលេខាធិការនៃសភាប្រទេសទាំងពីរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលបំណង បង្កើនវិស័យធនធានមនុស្ស ឱ្យកាន់តែប្រសើរឡើង។
លោកស្រី ប៉ានី យ៉ាថូតូ បានបន្ដទៀតថា កម្ពុជានិងឡាវបានព្រមព្រៀង ដែលមានអនុស្សរណៈជា ច្រើ បានចុះហត្ថលេខីជាមួយគ្នា ក្នុងនោះដូចជា ការអភិវឌ្ឍន៍ តំបន់ត្រីកោណមាស ឱ្យបានឆាប់រហ័ស ដើម្បីរកទីផ្សារឱ្យប្រជាបលរដ្ឋប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ ហើយវិស័យសេដ្ឋកិច្ចនេះ កម្ពុជាមាន សភាពងាយស្រួល ក្នុងការទំនាក់ទំនងទៅកាន់ពិភពលោក ព្រោះកម្ពុជា បានចូលជាសមាជិកអង្គការ WTO ដោយឡែកប្រទេសឡាវ នៅមានផល លំបាកខ្លះលើបញ្ហានេះ។
សំដៅលើបញ្ហាព្រំដែន នៃប្រទេសឡាវ-កម្ពុជា លោកស្រី ប៉ានី យ៉ាថូទូ គូសបញ្ជាក់ថា "ព្រំដែនគោក យើងបានបោះបង្គោលបានចំនួន ៨០ភាគរយហើយ នៅសល់ប៉ុន្មាន ខ្ញុំស្នើដល់រដ្ឋាភិបាលប្រទេសយើងទាំងពីរ បន្ដលើកិច្ចការនេះឱ្យរួចរាល់ នៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ " ។

ឆ្លើយតបដល់ភាគីជាមិត្ដ សម្ដេចប្រធានរដ្ឋសភា បានទទួលយកអនុសាសន៍ ពីលោកស្រីប្រធានរដ្ឋសភាឡាវ ហើយសម្ដេចក៏បានសន្យា ឆ្លើយតបចំពោះការអញ្ជើញ ពីភាគីឡាវជាមិត្ដ ក្នុងការដឹកនាំប្រ តិភូសភាជាន់ខ្ពស់កម្ពុជា ទៅកាន់ប្រទេសឡាវ ប៉ុន្ដែសម្ដេចបញ្ជាក់ជូនភ្ញៀវថា វាអាស្រ័យលើពេលវេលាសមស្រប ហើយសម្ដេច នឹងជូនដំណឹងជាក់លាក់ តាមរយៈប្រមុខការទូតឡាវប្រចាំនៅកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ម្យ៉ាងទៀត កម្ពុជានឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាយប៉ា លើក ៣២ ដែលនៅសល់ពេលវេលា តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕
ប្រភព៖ ដើមអំពិល
No comments:
Post a Comment