Thursday 11 October 2012

អ្នកនិពន្ធ​ចិន ម៉ូ យ៉ាន ឈ្នះ​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍


 12 តុលា 2012, 09:13:AM  By: CEN.COM.KH




 Give our kids a better deal
លោក ម៉ូ យ៉ាន
​អ្នកនិពន្ធ​ចិន លោក ម៉ូ យ៉ាន (Mo Yan) បានឈ្នះ​ពានរង្វាន់​ណូបែល ២០១២ ផ្នែក​អក្សរសិល្ប៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សម្រាប់​ការងារ​ទាំងឡាយ​ដែល​គណៈកម្មាធិការ​ប្រគល់​ពានរង្វាន់​និយាយថា មានគុណ​សម្បត្តិ​ផ្នែក "​ត​ថ​និយម​ ដែល​ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​" ។​

​រង្វាន់​ដែល​ឈ្នះ​ដោយ​អ្នកនិពន្ធ​ខាងលើ​មានតម្លៃ ១,២ លាន​ដុល្លារ និង ត្រូវបាន​ប្រគល់​ដោយ​បណ្ឌិតសភា​ស៊ុយអែត ។

​ពានរង្វាន់​ផ្នែក​អក្សរសិល្ប៍​នេះ​គឺជា​ពានរង្វាន់​លើក​ទី​បួន​ហើយ​នៃ​ការប្រគល់​ពានរង្វាន់​ណូបែល​ប្រចាំ​ឆ្នាំនេះ ​ដែល​គេ​បង្កើតឡើង​តាម​ឆន្ទៈ​របស់​អ្នកបង្កើត​រំសេវ​ផ្ទុះ​ស៊ុយអែត​លោក អាល់​ហ្វ្រេ​ត ណូបែល (Alfred Nobel) និងត្រូវបាន​ប្រគល់​ដំបូង​បំផុត​ក្នុង​ឆ្នាំ ១៩០១ ៕ S