Tuesday, 24 July 2012

ទស្សនៈវិស័យ បរិស្ថានរាជធានី ភ្នំពេញឆ្នាំ ២០១៥

Tuesday, 24 July 2012 13:32 ដោយៈ សៅ ដារ៉ានី 
ភ្នំពេញៈ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព មានសោភណភាពល្អ ការការពារគុណភាពដី ខ្យល់ និងការគ្រប់គ្រងសំណល់រឹង រាវ យើងទំាងអស់គ្នាត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវ និង យកចិត្តទុកដាក់ ដើម្បីធ្វើឲ្យបរិស្ថានរស់នៅបានល្អ។
ថ្លែងក្នុងឱកាសសិក្ខាសាលាស្តីអំពីការរួបរួម ដើម្បីទីក្រុងស្អាត នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅ សាលារាជធានីភ្នំពេញ លោក ជៀក អាង ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងបទ បង្ហាញរបស់លោកថា បរិស្ថាន គឺមានសារៈសំខាន់ណាស់ សម្រាប់យើងទំាងអស់គ្នា គ្រប់ៗរជ្ជកាលទំាងអស់ ដើម្បីការពារបរិស្ថាន និងធ្វើឲ្យសោភណភាពរាជធានីភ្នំពេញស្អាត យើងត្រូវតែរក្សាការពារ គុណភាពខ្យល់ឲ្យ បានល្អប្រសើរ ធ្វើឲ្យខ្យល់នៅទីក្រុង គ្មានជាតិពុល និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុង ក្រុង។ ត្រូវធានាគុណភាពខ្យល់ឲ្យស្ថិតក្នុងកម្រិតស្តង់ដា គ្មានក្លិនអាក្រក់ ដែលនាំឲ្យសុខមាលភាពប្រជាជន ប្រសើរឡើង។

ករណីសម្រាមនេះដែរលោកលើកជាទស្សនៈថា គ្រប់គ្នាត្រូវទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅតាមប្រភព និងត្រូវគ្រប់គ្រងការទុកដាក់សំណល់រឹង សំរាម ឲ្យមានសុវត្ថិភាពដល់សុខភាពសាធារណៈ រីឯកកន្លែងទុកដាក់ ត្រូវរៀបចំឲ្យសមស្របទៅតាមទីកន្លែង តាមប្រព័ន្ធប្រមូល និងស្របតាមការទុកដាក់សំណល់រឹង រាវ ត្រូវបង្ការ ទុកជាមុននូវការបំពុលពីសំណល់ពុល និងសំណល់ដែលមានគ្រោះថ្នាក់។ ម្យ៉ាងវិញទៀតដោយសារបច្ចុប្បន្ន បរិមាណសំរាមមានការកើនឡើង ដូច្នេះយើងត្រូវកាត់បន្ថយ និងកែច្នៃសម្រាមយកមកប្រើប្រាស់ឡើងវិញ ដើម្បី បញ្ចូលក្នុងតំបន់បៃតង ក្នុងផែនការណ៍អភិវឌ្ឍន៍ទីក្រុង។

ក្នុងកិច្ចប្រជុំនោះដែរ លោកបានបន្ថែមថា ដើម្បីរក្សានូវប្រភពទឹកគ្មានជាតិពុល ការផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ និងប្រកបទៅដោយការសន្សំសំចៃខ្ពស់នោះ ត្រូវជំរុញឲ្យមានអាងប្រព្រឹត្តិកម្មទឹកសំអុយ និងជាតិពុលចេញពីទី ក្រុង ដើម្បីកាត់បន្ថយជាតិពុល និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញនោះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ប្រភពទាំងស្រុងពី ដើមអំពិល

No comments:

Post a Comment