លោកនាយករដ្ឋមន្រ្តីឡាវ ថុងស៊ីន ថំម៉ាវុន (Thongsing Thammavong)
RFI
ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបនយោបាយនៃប្រទេសឡាវ។ ជាប្រទេសកុម្មុយនិស្តតាំងពីឆ្នាំ១៩៧៥មក ប្រទសឡាវបានចាប់ផ្តើមលះបង់ចោលសេដ្ឋកិច្ចផែនការនៅឆ្នាំ១៩៨៦ ដើម្បីបែរទៅរកសេដ្ឋកិច្ចទីផ្សារវិញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋា ភិបាលឡាវក៏បានផ្តើមងាកចេញពីមនោគមវិជ្ជាMarx-Lénineនិយម បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិននិងថៃ និងបានរើបម្រះម្តងបន្តិចៗចេញពីឥទ្ធិពលនយោបាយ ផ្តាច់មុខរបស់វៀតណាម។
ក្រោយពីបានធ្លាក់ទៅនៅក្រោមការកាន់កាប់របស់ចលនាប៉ាថេតឡាវនៅឆ្នាំ១៩៧៥មក ប្រទេសឡាវបានអនុម័តយករបបកុម្មុយនិស្តផ្តាច់ការនិងសេដ្ឋកិច្ចផែនការ។ នៅក្នុងសម័យសង្គ្រាមត្រជាក់និងនៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលគ្នារវាងសហភាពសូវៀតនិងចិន ឡាវកុម្មុយនិស្តបានក្លាយទៅជាប្រទេសរណបរបស់វៀតណាមដែលបានជ្រើសយក សហភាពសូវៀតធ្វើជារៀមច្បង ដើម្បីប្រឆាំងនឹងចិន។ នៅក្នុងន័យនេះ ថ្នាក់ដឹកនាំទីក្រុងវាងចាន(Vientiane) បានអនុញ្ញាតឲ្យវៀតណាមដាក់ទ័ពប្រមាណពី៤០ ០០០ ទៅ៥០ ០០០នាក់ នៅលើទឹកដីខ្លួនពីឆ្នាំ១៩៧៥រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី៨០។
តាំងពីឆ្នាំ១៩៨៦មក ប្រទេសឡាវដែលយកគំរូតាមវៀតណាមបាននិងកំពុងបន្តធ្វើកំណែទម្រង់ ដោយលះបង់ចោលបណ្តើរៗសេដ្ឋកិច្ចផែនការហើយងាកមករកសេដ្ឋកិច្ចទីផ្សារ វិញ។ ប៉ុន្តែទន្ទឹមនេះ ថ្នាក់ដឹកនាំបន្តអនុវត្តរបបនយោបាយផ្តាច់ការ ដែលគ្រប់គ្រងដោយគណបក្សតែមួយគត់ នោះគឺបក្សបដិវត្តន៍ប៉ាថេតឡាវ(PRPL)។ ជាក់ស្តែង នៅក្នុងសភាបច្ចុប្បន្ននៃប្រទេសមួយនេះ តំណាងរាស្រ្តទាំងអស់លើកលែងតែ៤នាក់ចេញ សុទ្ធតែជាសមាជិករបស់បក្សកុម្មុយនិស្ត។ អ្វីៗ ក៍ឋិតនៅក្នុងកណ្តាប់ដៃបក្សដែលលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចូលទៅដល់គ្រប់កៀនកោះនៃសង្គម តាមរយៈអង្គការផ្សេងៗ រួមមានជាអាទិ៍រណសិរ្សកសាងជាតិ សហព័ន្ធន៍សហជីព សហភាពយុវវ័យបដិវត្តន៍ និងសហភាពនារីបដិវត្តន៍។
រក្សាការណ៍សម្ងាត់ នេះហើយគឺជាគោលការណ៍របស់សមាជិកទាំង១១រូបនៃការិយាល័យនយោបាយបក្សដែលជាអ្នកត្រួតត្រាប្រទេស។ គ្មានឡើយស្រមោលឬវត្តមានរបស់អ្នក ប្រឆាំងនៅលើឆាកនយោបាយ ហើយក៏គ្មានដែរសិទ្ធិសេរីភាពសំខាន់ៗ ដូចជាសេរីភាពសារព័ត៌មានជាដើម។
យ៉ាងណាក៏ដោយ ប្រទេសឡាវមានកំណើនសេដ្ឋកិច្ចខ្ពស់ល្អ នារយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គឺប្រមាណ៦ឬ៧%ក្នុងមួយឆ្នាំៗ។ តួលេខនេះបានកើនរហូតដល់ទៅ៨%ឯណោះនៅឆ្នាំ២០១២ ដោយសារតែគម្រោងធំៗមួយចំនួន នៅលើវិស័យវារីអគ្គិសនី រ៉ែ ដឹកជញ្ជូននិងទេសចរណ៍។ ឡាវក៏បានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្តែ ប្រទេសអាស៊ីអាគ្នេយ៍ដ៏តូចមួយនេះនៅតែក្រីក្រ ក្រីក្រជាងគេបង្អស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ជាទូទៅ ការអភិវឌ្ឍន៍មានលក្ខណៈយឺតយ៉ាវ ដោយហេតុតែកង្វះហេដ្ឋារចនាសម្ព័ន្ធនិងកង្វះធនធានមនុស្ស។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវហាក់បីដូចជាបាននិងកំពុងបន្តរើបម្រះខ្លួនចេញពីមនោគមវិជ្ជាកុម្មុយនិស្ត។ ឧទាហរណ៍ជាក់ស្តែង លោកប៊ូអាសូន ប៊ូផាវ៉ាន់(Bouasone Bouphavanh) ដែលជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០ បានប្រកាសដោយឥតលាក់លៀមថា លែងត្រូវការទៀតហើយទ្រឹស្តីរបស់Marx-Lénineនិងថាប្រទេសឡាវត្រូវតែអនុវត្តមនោគមវិជ្ជាថ្មី ដែលសមស្របទៅតាមកាលៈទេសៈនៃសតវត្សរ៍ទី២១ នោះគឺមនោគមវិជ្ជា«សាច់ការនិយម»។ រីឯលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោកថុងស៊ីន ថំម៉ាវុន (Thongsing Thammavong) ក៏មានទស្សនៈដូចគ្នាអ៊ីចឹងដែរ។
ក្នុងគ្រាបច្ចុប្បន្ន នៅលើសាច់ការជាក់ស្តែង មនោគមវិជ្ជាកុម្មុយនិស្ត គ្មានប្រយោជន៍អ្វីផ្សេង សម្រាប់បក្សបដិវត្តន៍ប៉ាថេតឡាវ ក្រៅតែពីអនុញ្ញាតឲ្យអាជ្ញាធរគ្រប់គ្រងរដ្ឋបាល ដាក់គំនាបទៅលើមន្ត្រីរដ្ឋការឲ្យគោរពវិន័យ និងទៅលើប្រជាជនឲ្យកោតខ្លាចរដ្ឋាភិបាលតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត កម្មាភិបាលជំនាន់ថ្មីនៃបក្សកុម្មុយនិស្តឡាវយល់ឃើញថា អ្វីដែលសំខាន់ក្នុងសម័យឥឡូវ គឺសេដ្ឋកិច្ច មិនមែនមនោគមវិជ្ជាទៀតទេ។ ពួកគេចង់បើកដៃកាន់តែធំទទួលសេដ្ឋកិច្ចទីផ្សារ បើកចំហទ្វារនៃប្រទេសទទួលអង្គការអន្តរជាតិនានា និងបើកសិទ្ធិឲ្យឡាវនិងឡាវអាចជជែកពិភាក្សាគ្នាដោយសេរី។
ការប្រាថ្នាចង់ឲ្យសង្គមផ្លាស់ប្តូរបែបនេះមិនមែនចៃដន្យឡើយ។ សេដ្ឋកិច្ចទីផ្សារបាននិងកំពុងបន្តជួយរំដោះប្រទេសឡាវឲ្យរួចផុតពីឥទ្ធិពលផ្តាច់មុខរបស់វៀតណាម ដែលត្រូវប្រជែងជើងគ្នានឹងចិន ថៃ ព្រមទាំងបស្ចិមប្រទេសមួយចំនួន។ នៅក្នុងចំណោមប្រទេសជាង៤០ដែលដាក់ទុនរកស៊ីនៅប្រទេសឡាវសព្វថ្ងៃ វៀតណាមជាប់លំដាប់ថ្នាក់លេខ៣តែប៉ុណ្ណោះ នៅក្រោយថៃនិងចិន។
ការប្រជែងជើងគ្នារវាងចិននិងវៀតណាមក្នុងការទាក់ទងរកស៊ីជាមួយប្រទេសឡាវ បាននិង កំពុងបន្តបំផុសឱ្យមាននូវសំណួរមួយចំនួនជុំវិញឥទ្ធិពលនយោបាយរបស់ទីក្រុងហាណូយ ទៅលើទីក្រុងវាងចាន។ តើបក្សបដិវត្តន៍ប៉ាថេតឡាវនៅតែឋិតក្រោមបង្គាប់របស់ទីក្រុងហាយណូយដូចពីមុនទៀតដែរឬទេ? តើតាមរយៈយុទ្ធសាស្រ្តនៃអំណាចស្រទន់«Soft Power» ចិនកំពុងបង្កើនឥទិ្ធពលនយោបាយរបស់ខ្លួនទៅលើប្រទេសឡាវដែរឬទេ?
យ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា វគ្គបណ្តុះបណ្តាលនយោបាយដែលបក្សកុម្មុយនិស្តឡាវរៀបចំឡើងប្រាំខែម្តងសម្រាប់មន្ត្រីរដ្ឋការ និងដែលពីដើមតែងតែបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឥឡូវនេះត្រូវលើកទៅធ្វើនៅប្រទេសចិនវិញ នៅទីក្រុងKunming ក្នុងខេត្តYunnan ជាប់នឹងព្រំដែនខាងជើងនៃប្រទេសឡាវ៕
ផ្សាយបន្តពី

No comments:
Post a Comment