Monday, 9 July 2012
Wednesday, 4 July 2012
រៀនភាសាលាវ តាមបែបថៃພາສາລາວແບບໄທ
| |||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||
Tuesday, 3 July 2012
ឡាវ ៖ ពីកុម្មុយនិស្តរណបវៀតណាម មកជាអំណាចបក្សតែមួយក្រោមឥទ្ធិពលចិន?

នាយករដ្ឋមន្ត្រីឡាវ លោក Thongsi Thammavong Wikipédia
ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបនយោបាយនៃប្រទេសឡាវ។ជាប្រទេសកុម្មុយនិស្តតាំងពីឆ្នាំ១៩៧៥មក ប្រទសឡាវបានចាប់ផ្តើមលះបង់ចោលសេដ្ឋកិច្ចផែនការនៅឆ្នាំ១៩៨៦ ដើម្បីបែរទៅរកសេដ្ឋកិច្ចទីផ្សារវិញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋា ភិបាលឡាវក៏បានផ្តើមងាកចេញពីមនោគមវិជ្ជាMarx-Lénineនិយម បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិននិងថៃ និងបានរើបម្រះម្តងបន្តិចៗចេញពីឥទ្ធិពលនយោបាយ ផ្តាច់មុខរបស់វៀតណាម។
ក្រោយពីបានធ្លាក់ទៅនៅក្រោមការកាន់កាប់របស់ចលនាប៉ាថេតឡាវនៅឆ្នាំ១៩៧៥មក ប្រទេសឡាវ បានអនុម័តយករបបកុម្មុយនិស្តផ្តាច់ការនិងសេដ្ឋកិច្ចផែនការ។ នៅក្នុងសម័យសង្គ្រាមត្រជាក់និងនៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលគ្នារវាងសហភាពសូវៀតនិងចិន ឡាវកុម្មុយនិស្ត បានក្លាយទៅជាប្រទេសរណបរបស់វៀតណាមដែលបានជ្រើសយកសហភាពសូវៀតធ្វើជារៀមច្បងដើម្បីប្រឆាំងនឹងចិន។នៅក្នុងន័យនេះថ្នាក់ដឹកនាំទីក្រុងវៀងចន្ទន៍(Vientiane)បានអនុញ្ញាតឲ្យវៀតណាមដាក់ទ័ពប្រមាណពី៤០ ០០០ទៅ៥០ ០០០នាក់នៅលើទឹកដីខ្លួនពីឆ្នាំ១៩៧៥រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី៨០។
តាំងពីឆ្នាំ១៩៨៦មក ប្រទេសឡាវដែលយកគំរូតាមវៀតណាម បាននិងកំពុងបន្តធ្វើកំណែទម្រង់ ដោយលះបង់ចោលបណ្តើរៗសេដ្ឋកិច្ចផែនការហើយងាកមករកសេដ្ឋកិច្ចទីផ្សារ វិញ។ ប៉ុន្តែទន្ទឹមនេះ ថ្នាក់ដឹកនាំបន្តអនុវត្តរបបនយោបាយផ្តាច់ការ ដែលគ្រប់គ្រងដោយគណបក្សតែមួយគត់ នោះគឺបក្សបដិវត្តន៍ប៉ាថេតឡាវ(PRPL)។ ជាក់ស្តែង តំណាងរាស្រ្តទាំងអស់លើកលែងតែ៤នាក់ចេញ សុទ្ធតែជាសមាជិករបស់បក្សកុម្មុយនិស្ត។ អ្វីៗ ក៍ឋិតនៅក្នុងកណ្តាប់ដៃបក្សដែលលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចូលទៅដល់គ្រប់កៀនកោះនៃសង្គម តាមរយៈអង្គការផ្សេងៗ រួមមានជាអាទិ៍រណសិរ្សកសាងជាតិ សហព័ន្ធសហជីព សហភាពយុវវ័យបដិវត្តន៍ និងសហភាពនារីបដិវត្តន៍។
រក្សាការសម្ងាត់ នេះហើយគឺជាគោលការណ៍របស់សមាជិកទាំង១១ រូបនៃការិយាល័យនយោបាយបក្សដែលជាអ្នកត្រួតត្រាប្រទេស។ គ្មានឡើយស្រមោលឬវត្តមានរបស់អ្នក ប្រឆាំងនៅលើឆាកនយោបាយ ហើយក៏គ្មានដែរសិទ្ធិសេរីភាពសំខាន់ៗ ដូចជាសេរីភាពសារព័ត៌មានជាដើម។
យ៉ាងណាក៏ដោយ ប្រទេសឡាវមានកំណើនសេដ្ឋកិច្ចខ្ពស់ល្អ នារយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គឺប្រមាណ៦ឬ៧% ដោយសារតែគម្រោងធំៗមួយចំនួន នៅលើវិស័យវារី អគ្គិសនី រ៉ែ ដឹកជញ្ជូននិងទេសចរណ៍។ ក៏ប៉ុន្តែឡាវនៅតែជាប្រទេសដែលក្រីក្រជាងគេបង្អស់មួយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ជាទូទៅ ការអភិវឌ្ឍន៍មានលក្ខណៈយឺតយ៉ាវ ដោយហេតុតែកង្វះហេដ្ឋារចនាសម្ព័ន្ធនិងកង្វះធនធានមនុស្ស។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវហាក់បីដូចជាបាននិងកំពុងបន្តរើបម្រះខ្លួនចេញពីមនោគមវិជ្ជាកុម្មុយនិស្ត។ ឧទាហរណ៍ជាក់ស្តែង លោកប៊ូអាសូន ប៊ូផាវ៉ាន់(Bouasone Bouphavanh)ដែលជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០ បានប្រកាសដោយឥតលាក់លៀមថា លែងត្រូវការទៀតហើយទ្រឹស្តីរបស់Marx-Lénineនិងថាប្រទេសឡាវត្រូវតែអនុវត្តមនោគមវិជ្ជាថ្មី ដែលសមស្របទៅតាមកាលៈទេសៈនៃសតវត្សរ៍ទី២១ នោះគឺមនោគមវិជ្ជា«សាច់ការនិយម»។រីឯលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោកថុងស៊ីនថំម៉ាវុន
(Thongsing Thammavong)ក៏មានទស្សនៈដូចគ្នាអ៊ីចឹងដែរ។
ក្នុងគ្រាបច្ចុប្បន្ន នៅលើសាច់ការជាក់ស្តែង មនោគមវិជ្ជាកុម្មុយនិស្ត គ្មានប្រយោជន៍អ្វីផ្សេង សម្រាប់បក្សបដិវត្តន៍ប៉ាថេតឡាវ ក្រៅតែពីអនុញ្ញាតឲ្យអាជ្ញាធរគ្រប់គ្រងរដ្ឋបាល ដាក់គំនាបទៅលើមន្ត្រីរដ្ឋការឲ្យគោរពវិន័យ និងទៅលើប្រជាជនឲ្យកោតខ្លាចរដ្ឋាភិបាលតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត កម្មាភិបាលជំនាន់ថ្មីនៃបក្សកុម្មុយនិស្តឡាវយល់ឃើញថា អ្វីដែលសំខាន់ក្នុងសម័យឥឡូវ គឺសេដ្ឋកិច្ច មិនមែនមនោគមវិជ្ជាទៀតទេ។ ពួកគេចង់បើកដៃកាន់តែធំទទួលសេដ្ឋកិច្ចទីផ្សារ បើកចំហទ្វារនៃប្រទេសទទួលអង្គការអន្តរជាតិនានា និងបើកសិទ្ធិឲ្យឡាវនិងឡាវអាចជជែកពិភាក្សាគ្នាដោយសេរី។
ការប្រាថ្នាចង់ឲ្យសង្គមផ្លាស់ប្តូរបែបនេះមិនមែនចៃដន្យឡើយ។ សេដ្ឋកិច្ចទីផ្សារបាននិងកំពុងបន្តជួយរំដោះប្រទេសឡាវឲ្យរួចផុតពីឥទ្ធិពលផ្តាច់មុខរបស់វៀតណាម ដែលត្រូវប្រជែងជើងគ្នានឹងចិន ថៃ ព្រមទាំងបស្ចិមប្រទេសមួយចំនួន។ នៅក្នុងចំណោមប្រទេសទាំង៣៧ដែលដាក់ទុនរកស៊ីនៅប្រទេសឡាវសព្វថ្ងៃ វៀតណាមជាប់លំដាប់ថ្នាក់លេខ៣តែប៉ុណ្ណោះ នៅក្រោយថៃនិងចិន។
ការប្រជែងជើងគ្នារវាងចិននិងវៀតណាមក្នុងការទាក់ទងរកស៊ីជាមួយប្រទេសឡាវ បាននិង កំពុង បន្តបំផុសឱ្យមាននូវសំណួរមួយចំនួនជុំវិញឥទ្ធិពលនយោបាយរបស់ទីក្រុងហាណូយ ទៅលើទីក្រុងវៀងចន្ទន៍។ តើបក្សបដិវត្តន៍ប៉ាថេតឡាវនៅតែឋិតក្រោមបង្គាប់របស់ទីក្រុងហាណូយដូចពីមុនទៀតដែរឬទេ?តើតាមរយៈយុទ្ធសាស្រ្តនៃអំណាចស្រទន់«Soft Power» ចិនកំពុងបង្កើនឥទិ្ធពលនយោបាយរបស់ខ្លួនទៅលើប្រទេសឡាវដែរឬទេ?
យ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា វគ្គបណ្តុះបណ្តាលនយោបាយដែលបក្សកុម្មុយនិស្តឡាវរៀបចំឡើងប្រាំខែម្តងសម្រាប់មន្ត្រីរដ្ឋការ និងដែលពីដើមតែងតែបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឥឡូវនេះត្រូវលើកទៅធ្វើនៅប្រទេសចិនវិញ នៅទីក្រុងKunming ក្នុងខេត្តYunnan ជាប់នឹងព្រំដែនខាងជើងនៃប្រទេសឡាវ៕
ប្រភពទាំងស្រុងពី http://www.khmer.rfi.fr/geopo-Laos-02-07-12
ស្តាប់វិទ្យុចុចត្រងនេះ

Monday, 2 July 2012
ការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាប៍ត្រសិក្សានៅប្រទេសឡាវ
សេចក្ដីជូនដំណឹងស្ដីអំពី ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទៅសិក្សាសាធារណរដ្ឋប្រជាមានិតឡាវ
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទថា សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ នេះក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០ កន្លែង ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
សូមទាញយកសេចក្តីជូនដំណឹងលម្អិត៖
|
Friday, 29 June 2012
ព្រះសង្ឃ និងប្រជាពលរដ្ឋជាង៣០០អង្គ-នាក់ តវ៉ាប្រឆាំង និងការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៥:៤២
ខេត្តកំពង់ចាម ៖ ពីខេត្តកំពង់ចាមមានសេចក្តីរាយការណ៏មកថា នៅព្រឹកថ្ងៃទី២៩ មិថុនា ២០១២នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីតាមបណ្តាស្រុក ដែលស្ថិតនៅតាមដងទន្លេមេគង្គច្រើនជាង៣០០អង្គ-នាក់ បានដង្ហែក្បួនចេញពីវត្តអង្គរបាជ័យ ឆ្ពោះមកជួបជុំគ្នានៅមាត់ទន្លេក្រោមស្ពានគីហ្សូណា ក្នុងទីរួមខេត្តកំពង់ចាម ដើម្បីប្រឆាំងនឹងប្រទេសឡាវដែលគ្រោងសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបូរី ។
គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី២៥ មីនា ២០១១កន្លងទៅ គណៈកម្មការទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ និងថៃ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាគ្នាអំពីកង្វល់ និងផលប៉ះពាល់នានានៃគម្រោងសាងសង់ទំនប់នេះ។ ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលចំនួន២៦៣ មកពី៥១ប្រទេសបានផ្ញើលិខិតរួមមួយស្នើសុំឲ្យប្រទេសឡាវ លុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គដែលមានប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយកាលពីខែមេសាឆ្នាំ១៩៩៥ លើកិច្ចព្រមព្រៀងស្ដីពីការប្រើទឹកទន្លេមេគង្គដោយយុត្តិធម៌ និងសមធម៌ ដែលកិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍទឹកឲ្យសមធម៌។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងបានសរសេរថា ការប្រើប្រាស់ទឹកនៅលើទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គត្រូវធ្វើការពិគ្រោះយោបល់គ្នាជាមុន ដើម្បីឈានទៅរកការឯកភាពគ្នា ។ មិនត្រូវរំលោភសិទ្ធិទៅលើប្រទេសដទៃនោះទេ ក្នុងការប្រើប្រាស់ទឹកទន្លេ ទោះបីជានៅក្នុងក្របខណ្ឌនៃប្រទេសរបស់ខ្លួននោះក្ដី ។
ទំនប់វារីអគ្គិសនីសាយ៉ាបុរីតម្លៃ៣,៥ពាន់លានដុល្លារ ដែលកាន់កាប់ភាគហ៊ុនភាគច្រើនដោយក្រុមហ៊ុនថៃ ត្រូវបានគេរំពឹងថានឹងផលិតបានថាមពលអគ្គិសនីទំហំ១.២៨៥មេហ្កាវ៉ាត់ ក្រោយពីទំនប់វារីអគ្គិសនីដំបូងគេនេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ២០១៩ ហើយប្រទេសថៃ កាលពីខែធ្នូឆ្នាំមុន បានឯកភាពទទួលទិញថាមពលអគ្គិសនីពីរោងចក្រមួយនេះចំនួន៩៥ភាគរយ ៕
ចម្លងអត្ថបទទាំងស្រុងពី កោះសន្តិភាព
Monday, 25 June 2012
កម្ពុជាចង់ឲ្យមាន ស្នាក់ការ ទំនាក់ទំនង នៅតាម ព្រំដែន ជាមួយឡាវ

Monday, 25 June 2012 17:49 ដោយៈ បាន ចក់-Posted: ID-007
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក និងជានាយរង សេនាធិការចម្រុះ និងជានាយកទីចាត់ ការការងារព្រំដែន នៃអគ្គបញ្ជា ការលោក សៀក សុជាតិ បានអំពាវនាវ ដល់ភាគី ឡាវ គួរតែបង្កើត ឲ្យមានស្នាក់ការមួយ ដ៏សមគួរ នៅតាមព្រំដែន សម្រាប់ទំនាក់ ទំនង និងសហប្រតិបត្តិការតាមព្រំដែនរវាងកម្ពុជា-ឡាវ ដើម្បីផ្តល់ភាព ងាយស្រួលផ្នែកការចរចារជាមួយប្រទេស ទាំងពីរខាងព្រំដែន ពោលមានបញ្ហា ណាមួយបានកើតឡើង។
ការអំពាវនាវ យ៉ាងដូច្នេះបានធ្វើឡើងក្នុងកិច្ចជំនួប នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ នៅអគ្គនាយក ដ្ឋានមេបញ្ជាការកងទ័ពជាមួយសមភាគីឡាវ ដែលដឹកនាំ ដោយនាយក នាយកដ្ឋានព្រំដែន-ផែនទី អគ្គសេនា ធិការ នៃកងទ័ពប្រជាជនឡាវ លោក ស៊ីផាន់ ភុតថាក់វង្ស។ ក្នុងកិច្ចជំនួប ជាងមួយម៉ោង ឧត្តមសេនីយ៍ ឯក សៀក សុជាតិ បានបើកកិច្ចពិភាក្សាជាច្រើនជាមួយនិងឡាវ ទាក់ទង បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
របៀបវរៈ ដែលភាគីកម្ពុជា ចង់ឲ្យប្រទេសឡាវ ភូមិ ផងរបងតែមួយ គាំទ្រដល់សំណើររបស់ខ្លួន ដូច ជាបញ្ហាសន្តិសុខតាមបណ្តាព្រំដែន ការងារសហការ និងទំនាក់ទំនង ជាពិសេស បង្កើតឲ្យមានស្នាក់ការទំនាក់ ទំនង និងសហប្រតិបត្តិការព្រំដែន កម្ពុជា-ឡាវ និងសូមកុំឲ្យមានការបាញ់បោះ ដល់ប្រជាពលរដ្ឋ ដែលឆ្លងដែន ខុសច្បាប់ជាបន្តទៀត។
ឆ្លើយតបនឹងការអំពាវនាវរបស់ភាគីកម្ពុជា លោក ស៊ីផាន់ ភុតថាក់វង្ស នឹងពាំនាំយកសំណើរទាំងនេះទៅកាន់ ថ្នាក់លើរបស់លោកឲ្យពិចារណា ហើយនឹងផ្តល់ដំណឹងត្រឡប់មកវិញ នាពេលឆាប់ៗនេះ តាមរយៈការទូតរវាង ប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ លោក ស៊ីផាន់ ភុតថាក់វង្ស ក៏បានស្នើដល់កម្ពុជា គួរតែសហការគ្នាបន្ថែមទៀត ទាក់ទងនឹងបញ្ហាព្រំដែន ត្រូវតែមានការដោះស្រាយរួមគ្នារវាងប្រទេសទាំងពីរ ជាពិសេសបទឧក្រិដ្ឋនានា ដូចជា បទល្មើសគ្រឿងញៀនជាដើម។
ប្រទេសកម្ពុជា និងឡាវ មានព្រំដែនជាប់គ្នា ជិត ៦០០គីឡូម៉ែត្រ ហើយបច្ចុប្បន្នប្រទេសទាំងពីរ បាន បោះបង្គោល ដើម្បីកំណត់ព្រំដែន បាន១២៦បង្គោលហើយ។ សម្រាប់ទិសដៅ ដែលនៅសេសសល់ប្រទេស ទាំងពីរកំពុងសហការគ្នាត្រួតពិនិត្យ នាពេលខាងមុខនេះបន្តទៀត។
សូមបញ្ជាក់ថា ក្នុងកិច្ចជំនួបរវាងឧត្តមសេនីយ៍ឯក សៀក សុជាតិ ជាមួយនិងភាគីឡាវនេះ ជាលើកទីមួយហើយបន្ទាប់ពីលោកបានទទួលងារជា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនមកនោះ ហើយភាគីឡាវ នឹងអញ្ជើញលោកឲ្យទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសខ្លួនផងដែរ ដើម្បីបញ្ជាក់អំពីទំនាក់ទំនង ចំណងមិត្តភាពរវាងប្រទេសទាំងពីរខាងកិច្ចការព្រំដែនបន្ថែមទៀត៕

Tuesday, 14 February 2012
ថ្ងៃថ្មីនៅវៀងចន្ទន៍ -ວັນໃໝ່ທີ່ວຽງຈັນ
ថ្ងៃថ្មីនៅវៀងចន្ទន៍ -ວັນໃໝ່ທີ່ວຽງຈັນ 14 February 2012 in Vientiane Laos PDR.
ជាអនុស្សាវរីយ៍ចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់ ក្រោយពេលបំពេញភារកិច្ចការទូត នៅប្រទេសឡាវអស់រយៈពេលបីឆ្នាំកន្លងមក។ អនុស្សាវរីយ៍ប្អូនៗ នឹងវេចខ្ចប់ទុកក្នុងបេះដូងរៀងៗ ខ្លួន ដោយស្នាមញញឹម ។ "បងជាបងរបស់យើងទាំងអស់គ្នា"

With B. Heng sophea, S. Sorthida $ Chumnor
Sary, Thida, Sucheat and Chumnor
B. Phea, Thida, Sucheat, Sary , Mak & Chumnor :)
លំហាត់ប្រាណរបស់ពួកយើងធ្វើរាល់ល្ងាច រៀងរាល់ថ្ងៃ
អាហារនៅថ្ងៃមួយនោះ14កុម្ភៈ2012
អាហារពេលល្ងាចជាលក្ខណៈគ្រួសារបានបញ្ចប់ទៅជាមួយស្នាមញញឹម នៅម៉ោង២៤ យប់ :)
Subscribe to:
Posts (Atom)