Sunday, 27 October 2013

ឡាវ ៖ ​ពី​កុម្មុយ​និស្ត​រណបវៀតណាម​ មក​ជា​អំណាច​បក្ស​តែ​មួយ​​ក្រោម​​ឥទ្ធិពល​​ចិន​?​​


លោក​នាយក​រដ្ឋ​មន្រ្តី​ឡាវ​ ថុង​ស៊ីន​ ថំ​ម៉ា​វុន​ (Thongsing Thammavong)
លោក​នាយក​រដ្ឋ​មន្រ្តី​ឡាវ​ ថុង​ស៊ីន​ ថំ​ម៉ា​វុន​ (Thongsing Thammavong)
RFI
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ឡាវ​។ ជា​ប្រទេស​កុម្មុយនិស្ត​តាំង​ពី​ឆ្នាំ​១៩៧៥​មក​ ប្រទស​ឡាវ​បាន​ចាប់​ផ្តើម​លះបង់​ចោល​សេដ្ឋកិច្ច​ផែនការ​នៅ​ឆ្នាំ​១៩៨៦​ ដើម្បី​បែរ​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ​វិញ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋា ភិបាល​ឡាវ​ក៏​បាន​ផ្តើម​ងាក​ចេញ​ពី​មនោគមវិជ្ជា​Marx-Lénine​និយម បាន​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន​និង​ថៃ​ និង​បាន​រើ​បម្រះ​ម្តង​បន្តិចៗ​ចេញពី​ឥទ្ធិពល​នយោបាយ​ ផ្តាច់មុខ​របស់​វៀតណាម​។
ក្រោយ​ពី​បាន​ធ្លាក់​ទៅ​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ចលនា​ប៉ាថេតឡាវ​នៅ​ឆ្នាំ​១៩៧៥​មក​ ប្រទេស​ឡាវ​បាន​អនុម័ត​យក​របប​កុម្មុយនិស្ត​ផ្តាច់ការ​និង​សេដ្ឋកិច្ច​ផែនការ​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​សហភាព​សូវៀត​និង​ចិន ឡាវ​កុម្មុយនិស្ត​បាន​ក្លាយ​ទៅ​ជា​ប្រទេស​រណប​របស់​វៀតណាម​ដែល​បាន​ជ្រើស​យក សហភាពសូវៀត​ធ្វើ​ជា​រៀម​ច្បង​ ដើម្បី​ប្រឆាំង​នឹង​ចិន​។ នៅ​ក្នុង​ន័យ​នេះ​ ថ្នាក់​ដឹកនាំ​ទីក្រុង​វាងចាន(Vientiane)​ បាន​អនុញ្ញាត​ឲ្យ​វៀតណាម​ដាក់​ទ័ព​ប្រមាណ​ពី​៤០ ០០០ ​ទៅ​៥០ ០០០នាក់​ នៅ​លើ​ទឹកដី​ខ្លួន​ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​។
តាំង​ពី​ឆ្នាំ​១៩៨៦​មក​ ប្រទេស​ឡាវ​ដែល​យក​គំរូ​តាម​វៀតណាមបាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​ ដោយ​លះ​បង់ចោល​បណ្តើរៗ​សេដ្ឋកិច្ច​ផែនការ​ហើយ​ងាក​មក​រក​សេដ្ឋកិច្ច​ទីផ្សារ វិញ។ ប៉ុន្តែទន្ទឹម​នេះ​ ថ្នាក់​ដឹកនាំ​បន្ត​អនុវត្ត​របប​នយោបាយ​ផ្តាច់ការ​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​តែ​មួយ​គត់​ នោះ​គឺ​បក្ស​បដិវត្តន៍​ប៉ាថេតឡាវ(PRPL)។ ជាក់​ស្តែង នៅក្នុងសភាបច្ចុប្បន្ននៃប្រទេសមួយនេះ តំណាង​រាស្រ្ត​ទាំង​អស់​លើក​លែង​តែ​៤​នាក់​ចេញ សុទ្ធ​តែ​ជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត។ អ្វីៗ ក៍​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​បក្ស​ដែល​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​ទៅ​ដល់​គ្រប់​កៀន​កោះ​នៃ​សង្គម​ តាម​រយៈ​អង្គការ​ផ្សេងៗ​ រួម​មាន​ជាអាទិ៍​រណសិរ្ស​កសាង​ជាតិ​ សហព័ន្ធន៍​សហជីព សហភាព​យុវវ័យ​បដិវត្តន៍​ និង​សហភាព​នារី​បដិវត្តន៍​។

រក្សា​ការណ៍​សម្ងាត់​ នេះ​ហើយ​គឺ​ជា​គោលការណ៍​របស់​សមាជិក​ទាំង​១១​រូប​នៃ​ការិយាល័យ​នយោបាយ​បក្ស​ដែល​ជា​អ្នក​ត្រួតត្រា​ប្រទេស។ គ្មាន​ឡើយ​ស្រមោល​ឬ​វត្តមាន​របស់​អ្នក ប្រឆាំងនៅ​លើ​ឆាក​នយោបាយ​ ហើយ​ក៏​គ្មាន​ដែរ​សិទ្ធិសេរីភាព​សំខាន់ៗ​ ដូច​ជា​សេរីភាព​សារព័ត៌មាន​ជា​ដើម​។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​ឡាវ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ល្អ​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ប្រមាណ​៦ឬ៧%​ក្នុង​មួយ​ឆ្នាំៗ។ តួ​លេខ​នេះ​បាន​កើន​រហូត​ដល់​ទៅ​៨%​ឯ​ណោះ​នៅ​ឆ្នាំ​២០១២ ដោយសារ​តែ​គម្រោង​ធំៗ​មួយ​ចំនួន​ នៅ​លើ​វិស័យ​វារីអគ្គិសនី រ៉ែ​ ដឹក​ជញ្ជូន​និង​ទេសចរណ៍។ ឡាវ​ក៏​បាន​ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ឆ្នាំ​២០១៣​ដែរ។ ក៏​ប៉ុន្តែ ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​តូច​មួយ​នេះ​នៅ​តែ​​ក្រីក្រ ក្រីក្រ​ជាង​គេ​បង្អស់​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​។ ជា​ទូទៅ​ ការ​អភិវឌ្ឍន៍​មាន​លក្ខណៈ​យឺតយ៉ាវ​ ដោយហេតុ​តែ​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​កង្វះ​ធនធាន​មនុស្ស​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឡាវ​ហាក់​បី​ដូច​ជា​បាននិងកំពុងបន្ត​រើបម្រះ​ខ្លួន​ចេញ​ពី​មនោគម​វិជ្ជា​កុម្មុយនិស្ត​។ ឧទាហរណ៍​ជាក់​ស្តែង លោក​ប៊ូអាសូន ប៊ូផាវ៉ាន់(Bouasone Bouphavanh) ដែល​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០ បាន​ប្រកាស​ដោយ​ឥត​លាក់លៀម​ថា​ លែង​ត្រូវ​ការ​ទៀត​ហើយ​ទ្រឹស្តី​របស់​Marx-Lénine​និង​ថា​ប្រទេស​ឡាវ​ត្រូវ​តែ​អនុវត្ត​មនោគមវិជ្ជា​ថ្មី​ ដែល​សមស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​សតវត្សរ៍​ទី​២១​ នោះ​គឺ​មនោគមវិជ្ជា​«សាច់​ការ​និយម»។ រី​ឯ​លោក​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក​ថុងស៊ីន ថំម៉ាវុន (Thongsing Thammavong) ក៏​មាន​ទស្សនៈ​ដូច​គ្នា​អ៊ីចឹង​ដែរ។

ក្នុង​គ្រា​បច្ចុប្បន្ន​ នៅ​លើ​សាច់ការ​ជាក់ស្តែង​ មនោគមវិជ្ជា​កុម្មុយនិស្ត​ គ្មាន​ប្រយោជន៍​អ្វី​ផ្សេង សម្រាប់​បក្ស​បដិវត្តន៍ប៉ាថេតឡាវ ក្រៅ​តែ​ពី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​រដ្ឋបាល​ ដាក់​គំនាប​ទៅ​លើ​មន្ត្រីរដ្ឋការ​ឲ្យ​គោរព​វិន័យ​ និង​ទៅ​លើ​ប្រជាជន​ឲ្យ​កោតខ្លាច​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។

លើស​ពី​នេះ​ទៅ​ទៀត​ កម្មាភិបាល​ជំនាន់​ថ្មី​នៃ​បក្ស​កុម្មុយនិស្ត​ឡាវ​យល់​ឃើញ​ថា​ អ្វី​ដែល​សំខាន់​ក្នុង​សម័យ​ឥឡូវ​ គឺ​សេដ្ឋកិច្ច​ មិនមែន​មនោគមវិជ្ជាទៀត​ទេ​។ ពួក​គេ​ចង់​បើក​ដៃ​កាន់​តែ​ធំ​ទទួល​សេដ្ឋកិច្ច​ទីផ្សារ​ បើក​ចំហ​ទ្វារ​នៃ​ប្រទេស​ទទួល​អង្គការ​អន្តរជាតិ​នានា​ និង​បើក​សិទ្ធិ​ឲ្យ​ឡាវ​និង​ឡាវ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​សេរី​។

ការ​ប្រាថ្នា​ចង់​ឲ្យ​សង្គម​ផ្លាស់ប្តូរ​បែប​នេះ​មិន​មែន​ចៃដន្យ​ឡើយ​។ សេដ្ឋកិច្ច​ទី​ផ្សារ​បាន​និង​កំពុង​បន្ត​ជួយ​រំដោះ​ប្រទេស​ឡាវ​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​វៀតណាម ដែល​ត្រូវ​ប្រជែង​ជើង​គ្នា​នឹង​ចិន​ ថៃ​ ព្រម​ទាំង​បស្ចិម​ប្រទេស​មួយ​ចំនួន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ជាង៤០​ដែល​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ឡាវ​សព្វ​ថ្ងៃ​ វៀតណាម​ជាប់​លំដាប់​ថ្នាក់​លេខ​៣​តែ​ប៉ុណ្ណោះ​ នៅ​ក្រោយ​ថៃ​និង​ចិន​។

ការ​ប្រជែង​ជើង​គ្នា​រវាង​ចិន​និង​វៀតណាមក្នុង​ការ​ទាក់ទង​រកស៊ី​ជា​មួយ​ប្រទេស​ឡាវ ​បាននិង កំពុង​បន្ត​បំផុស​ឱ្យ​មាន​នូវ​សំណួរ​មួយ​ចំនួន​ជុំ​វិញ​ឥទ្ធិពល​នយោបាយ​របស់​ទីក្រុង​ហាណូយ ទៅ​លើ​ទីក្រុង​វាងចាន​។ តើ​បក្ស​បដិវត្តន៍​ប៉ាថេត​ឡាវ​នៅ​តែ​ឋិត​ក្រោម​បង្គាប់​របស់​ទីក្រុង​ហាយណូយ​ដូច​ពី​មុន​ទៀត​ដែរ​ឬ​ទេ​? តើ​តាម​រយៈយុទ្ធសាស្រ្ត​នៃ​អំណាច​ស្រទន់​«Soft Power» ចិន​កំពុង​បង្កើន​ឥទិ្ធពល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ឡាវ​ដែរ​ឬ​ទេ​?

យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញថា​ វគ្គ​បណ្តុះបណ្តាល​នយោបាយ​ដែល​បក្ស​កុម្មុយនិស្ត​ឡាវ​រៀបចំ​ឡើង​ប្រាំ​ខែ​ម្តងសម្រាប់​មន្ត្រី​រដ្ឋការ​ និង​ដែល​ពី​ដើម​តែងតែ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងហាណូយ​ ឥឡូវ​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ប្រទេស​ចិន​វិញ​ នៅ​ទីក្រុង​Kunming​ ក្នុង​ខេត្ត​Yunnan​ ជាប់​នឹង​ព្រំដែន​ខាង​ជើង​នៃ​ប្រទេស​ឡាវ​៕

ផ្សាយបន្តពី ទំព័រ​ដើម

Wednesday, 9 October 2013

เชิญชมงานศิลปะบนตอม่อโฮปเวลล์ก่อนถูกทุบทิ้ง

เชิญชมงานศิลปะบนตอม่อโฮปเวลล์ก่อนถูกทุบทิ้ง

กระทู้สนทนา
หลังจาก กทม. ได้ติดประกาศให้ประชาชนทั่วไปหรือกลุ่มคนที่รักงานศิลปะ
ให้สามารถมาสร้างผลงานบนเสาตอม่อโฮปเวลล์ได้อย่างอิสระแล้ว

โดยเริ่มตั้งแต่หน้าหอศิลป์ ไปจนถึงหมอชิต
ซึ่งจนถึงตอนนี้ก็มีกลุ่มคนมาจับจองตอม่อที่ถูกใจกันแล้ว
และได้สร้างสรรค์ผลงานสะท้อนสังคมเอาไว้มากมาย

ตอนนี้ก็ไม่ทราบว่ายังมีเสาว่างให้ จขกท ซักต้นมั้ย
ว่าจะไปขีด ๆ เล่นเป็นบุญก่อนโดนทุบซะหน่อย
เม่าหอยทาก









































Tuesday, 20 August 2013

ភាសាលាវម្ង៉ៃមួយពាក្យ ພາສາລາວວັນລະຄຳ

..ເລື່ອງເບີ່ງຄວາມເຫັນ
1ເຕີບ
ໂດຍ: ອັກຂະຫລະກອນ (15 ວັນ)
1570
2ຊີເນມາ - ຟິມ - ຫນັງ - ພາບພະຍົນ - ຮູບເງົາ
ໂດຍ: ອັກຂະຫລະກອນ (11 ເດືອນ) ຫລ້າສຸດ: ອັກຂະຫລະກອນ
28586
3​ເລື່ອງ​ພາສາ​ລາວ​ອີກ​ແລ້ວ
ໂດຍ: ອັກຂະຫລະກອນ (11 ເດືອນ) ຫລ້າສຸດ: ອັກຂະຫລະກອນ
14325
4ອຸບັດເຫດ - ອຸປັດຕິເຫດ - ອຸປະຕິເຫດ
ໂດຍ: ອັກຂະຫລະກອນ (11 ເດືອນ) ຫລ້າສຸດ: ອັກຂະຫລະກອນ
13365
5ປະຖົມມະເລີກ-ປະຖົມມະເລິກ-ປະຖົມມະລືກ-ປະຖົມມະລຶກ
ໂດຍ: ອັກຂະຫລະກອນ (2 ປີ) ຫລ້າສຸດ: saixelamphao
25572
6ບັ້ງ​ໄຟ​ດອກ - ດອກ​ໄມ້​ໄຟ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: vathana
24021
7ຕິດ​ແສດ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: ຄສວ
21545
8ຂອບ​ໃຈ - ຄອບ​ໃຈ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: Alex
22123
9ຫຸນ-ຮຸນ ຫຸ່ນ-ຮຸ່ນ ຫຸ້ນ-ຮຸ້ນ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: ໃບທູນຜາຂຸມ
24313
10ລອຍກະທົງ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: ມືປາບຜາບມານ
256014
11ລຸ້ນ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: ຄສວ
226711
12ແອບ
ໂດຍ: ອັກຂະຫລະກອນ (3 ປີ) ຫລ້າສຸດ: vathana
14826
13ຄໍາທັກທາຍ “ສະບາຍດີ”
ໂດຍ: ອັກຂະຫລະກອນ (4 ປີ) ຫລ້າສຸດ: ກໍາປະນາດ
162612
14ສູດລົດນໍ້າ
ໂດຍ: ອັກຂະຫລະກອນ (4 ປີ) ຫລ້າສຸດ: vathana
13259

Monday, 17 June 2013

ភ្ញៀវ​ទេសចរ​ឡាវ​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​កំណើន​កើន​ឡើង​ខ្ពស់​បំផុត

ស្នាម​ញញឹម​ដ៏​រាក់​ទាក់​របស់​ពលរដ្ឋ​កម្ពុជា​គឺជា​ទ្រព្យ​ដ៏​ថ្លៃថ្លា​សម្រាប់ ទាក់​ទាញ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កាន់​ព្រះ​រាជា​ណាចក្រ​នេះ។
លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ កម្ពុជា បាន​ចំណាយ​ពេល​វេលា​របស់​លោក​ផ្តល់​នូវ​បទសម្ភាស ជាមួយ លោក Stuart Alan Becker (ស្ទួត អេឡេន បេឃ័រ) ការីនិពន្ធ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ អំពី​សារៈ​សំខាន់​នៃ​រតនវត្ថុ​ដែល​កំពុង​តែ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​និន្នាការ​ខ្លះៗ ទាក់​ទិន​នឹង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ទឹក​ដី​ដ៏​ស្រស់​បវរ​នេះ។

តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ការ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ?
ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ឱកាស​មួយ​ដ៏​ប្រពៃ និង​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​គឺ សម្រាប់​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍ ពោល​គឺ​វា​មិន​មែន​សំខាន់​ត្រឹម​តែ​កិច្ចការ​ទាក់​ទង​នឹង​វប្បធម៌​ប៉ុណ្ណោះ​ទេ កិច្ច​ប្រជុំ​នេះ​គឺ​វា​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍។
តើ​កន្លែង​ណា​ជា​កន្លែង​ដែល​ល្បី​ល្បាញ​បំផុត​នៅ​កម្ពុជា​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា?
អង្គរវត្ត គឺជា​គោល​ដៅ​ទីមួយ ពោល​គឺ​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៣០​ភាគរយ ដែល​គេ​មក​ទស្សនា​ត្រឹម​តែ​ខេត្ត​សៀមរាប ដែល​សំដៅ​ចំពោះ​ប្រាសាទ​អង្គរវត្ត​តែ​ម្តង។
តើ​មាន​ជើង​ហោះ​ហើរ​ពី​ទី​ណា​ខ្លះ​មក​កាន់​ខេត្ត​សៀមរាប?
ជើង​ហោះ​ហើរ​ត្រង់​សំដៅ​មក​ខេត្ត​សៀមរាប​គឺ​មាន​មក​ពីទី​ក្រុង​បាងកក ហូជីមិញ ហាណូយ វៀងចន្ទន៍ ប៉ាកសេ សិង្ហបុរី គូឡាឡាំពួ សេអ៊ូល និង​ក្វាវចូវ។
ក្រៅ​ពី​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ កម្ពុជា លោក ក៏​ជា​អ្នក​ចាត់​ការ​ទូទៅ និង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​មហា​អង្គរ​ដូច្នេះ​សំណួរ ថា​តើ​សេវាកម្ម​ទេសចរណ៍​អ្វី​ខ្លះ​ដែល​លោក​បាន​ផ្តល់ហើយ​តើ​ពេល​ណា​ជា​ពេល ដែល​មាន​ភ្ញៀវ​ច្រើន ហើយ​កន្លែង ណា​ខ្លះ​ដែល​ល្បី​ហើយ​ភ្ញៀវ​ចង់​ទៅ​ទស្សនា?
យើង​បាន​ផ្តល់​នូវ​សេវាកម្ម​បែប​ក្លាស៊ិក ដូច​ជា ដំណើរ​ទេសចរណ៍​តាម​តំបន់​បេតិកភណ្ឌ ដែល​យើង​កំពុង​ផ្តល់​ពី​រយៈ​ពេល​៣​ថ្ងៃ​ទៅ ២​សប្តាហ៍​។ ជួន​កាល សេវាកម្ម​នេះ​គឺ​ចាប់​ផ្តើម​ចេញ​មក​តាំង​ពី​ព្រំដែន​ឡាវ ជួន​កាល​ចាប់​ផ្តើម​មក​ពី​ខេត្ត​សៀមរាប និង​ជួន​កាល​ទៀត​គឺ​ចាប់​ផ្តើម​ចេញ​ពី​ភ្នំពេញ។ ភ្ញៀវ​ទេសចរ​អាច​នឹង​ចំណាយ​ពេល​វេលា​ពីរ​យប់​នៅ​ភ្នំពេញ ៣​ឬ​៤​យប់ នៅ​សៀមរាប​អង្គរ ឬ​ជួន​កាល គឺ​២យប់​នៅ​បាត់ដំបង ហើយ​ជួន​កាល​ក៏​នៅ​ខេត្ត​ព្រះ​សីហនុ ពី​២​យប់​ទៅ​៣​យប់​ក៏​មាន​ដែរ។ ដំណើរ​កម្សាន្ត​តាម​របៀប​នេះ គឺ​អាច​មាន​តម្លៃ​ប្រមាណ​ជា ចាប់​ពី​៨០០​ដុល្លារ​ទៅ​ដល់ ១.៥០០​ដុល្លារ​។ ជា​ប្រក្រតី​ភ្ញៀវ​ទេសចរ​បែប​នេះ គឺ​ធ្វើ​ដំណើរ​ទេសចរណ៍​តាម​រថយន្ត​ក្រុង​ហើយ តម្លៃ​វិញ គឺ​ផ្អែក​ទៅ​តាម​ចំនួន​មនុស្ស និង​គុណភាព​នៃ​សេវាកម្ម សណ្ឋាគារ និង​ម្ហូប​អាហារ​ដែល​ពួក​គេ​ចង់​បាន។
តើ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​មក​ពី​ទីណា​ខ្លះ?
កាល​ពី​ឆ្នាំ​ទៅ​(២០១២) នៅ​ទូទាំង​ប្រទេស ភ្ញៀវ​ទេសចរ​វៀតណាម​ជាប់​លំដាប់​ថ្នាក់​ទី១ បន្ទាប់ មក​គឺ​ចិន ជាប់​លំដាប់​ទី​២ កូរ៉េ​ទី៣ ជប៉ុន​ទី៤ និង​ឡាវ ទី៥។ ភ្ញៀវ​ទេសចរ​ពី​ឡាវ​មាន​ការ​កើន​ខ្ពស់​ខ្លាំង​មែន​ទែន។ ភ្ញៀវ​ទេសចរ​ពី​បារាំង អង់គ្លេស អាមេរិក ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាង​គេ​ផង​ដែរ។
តើ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ណា​ដែល​លោក​ឃើញ​ថា មាន​កំណើន​ខ្ពស់​ជាង​គេ?
ភ្ញៀវ​ទេសចរ​ជនជាតិ​ឡាវ កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​មែន​ទែន បន្ទាប់​មក​គឺ​វៀតណាម លំដាប់​ទី២ និង​ចិន​នៅ​ទី៣។
ពេល​ដែល​លោក​នៅ​ក្នុង​វ័យ កុមារ លោក​រស់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ហើយ​ឪពុក​របស់​លោក បាន​ស្លាប់​ដោយ​អត់​ឃ្លាន ហើយ​ឥឡូវ​នេះ ការងារ​របស់​លោក​កំពុង​តែ​ប្រសើរ​ឡើង ដោយ​លោក​គឺជា​ឪពុក​របស់​កុមារ​ពីរ​រូប ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​របស់​លោក មាន​មនុស្ស​ចំនួន​១០​នាក់ កំពុង​បំពេញ​ការងារ​ជាមួយ​លោក ដូច្នេះ​តើ​លោក​យល់​ឃើញ​យ៉ាង​ដូច​ម្តេច​ដែរ ចំពោះ​អនាគត​សម្រាប់​កម្ពុជា?
ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​វិជ្ជមាន​ជា​ប្រាកដ​អំពី​កំណើន​នៃ​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នឹង​បន្ត​កើន​ឡើង​ស្រប​ទៅ​តាម​ទស្សន​វិស័យ​របស់​ក្រសួង​ទេសចរណ៍ ហើយ​កើន​ឡើង កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​សារ​តែ​រមណីដ្ឋាន​ទេសចរណ៍​នីមួយៗ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រមណីយដ្ឋាន​ល្អ​ឯក​ពិត​ប្រាកដ​ហើយ​ល្បី​ល្បាញ​ជា​អន្តរជាតិ​។ ជាក់​ស្តែង​ប្រាសាទ​អង្គរវត្ត គឺ​មិន​គ្រាន់​តែ​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ប្រាសាទ​អង្គរវត្ត ក៏​ជា​អច្ឆរិយៈ​មួយ​នៅ​ក្នុង​ចំណោម អច្ឆរិយៈ​ទាំង​៧ នៅ​លើ​ពិភពលោក។
តើ​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ភ្ញៀវ​ភាគ​ច្រើន​គេ​ទៅ​ទស្សនា?
អង្គរវត្ត​នៅ​ខេត្ត​សៀមរាប ប្រាសាទ​ព្រះវិហារ កោះកេរ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ប្រាសាទ​បឹងមាលា នៅ​ជិត​ខេត្ត​សៀមរាប បន្ទាយឆ្មារ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រាសាទ​ព្រះ​ខ័ន​កំពង់​ស្វាយ ដែល​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ផង​ដែរ។
នៅ​ខេត្ត​តាកែវ គឺជា​ប្រភព​នៃ​អារ្យធម៌​ដ៏​ចំណាស់​របស់​កម្ពុជា ទីនោះ​មាន​ប្រាសាទ​បុរាណ​មុន​សម័យ​អង្គរ​ដ៏​ល្បី​ល្បាញ​ដែល​មាន​តាំង​ពី​សតវត្សរ៍​ទី៥។ ក្រៅ​ពី​នេះ​យើង​ក៏​មាន​សម្បត្តិ​ធម្មជាតិ​ជា​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។ ភ្ញៀវ​ទេសចរ របស់​យើង​តែង​តែ​រីករាយ​ជាមួយ​នឹង​ទស្សនីយភាព​នៅ​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ កំពូល​ភ្នំ​បូកគោ នៅ​កំពត និង​ព្រៃ​កោង​កាង​ដែល​មាន​ប្រមាណ ជាង​៥ម៉ឺន​ហិកតា​។ យើង​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​នៅ​ជុំវិញ​តំបន់​ភ្នំ ដែល​លាត​សន្ធឹង​ពី​ខេត្ត​កោះកុង ដល់​ខេត្ត​ព្រះ​សីហនុ និង​តាម​ជួរ​ភ្នំ​ក្រវាញ​នៅ​ជាប់​នឹង​តំបន់​ឆ្នេរ​ផង​ដែរ។
នៅ​ឯ ភាគ​ឦសាន​នៃ​ប្រទេស កម្ពុជា យើង​ក៏​មាន​តំបន់​អេកូ​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ក្រចេះ។ យើង​ក៏​មាន​ខ្សែ​ចង្វាក់​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ចាប់​ពី​ព្រំដែន​ឡាវ រហូត​ដល់​ខេត្ត​ក្រចេះ ដែល​គួរ​ជាទី​ចាប់​អារម្មណ៍ ដោយ​សារ​ទេសភាព​ស្រស់​ត្រកាល ហើយ​អ្វី​ដែល​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ពួក​គេ​អាច​ទស្សនា​ត្រី​ផ្សោត​ទន្លេ​មេគង្គ​ដ៏​កម្រ​បាន​ដោយ​ងាយ​ផង​ដែរ។
ប្រសិន​បើ​លោក​ក្រឡេក​មើល​ទី​កន្លែង​ទាំង​អស់​នោះ តើ​កន្លែង ណា​ជា​កន្លែង​ដែល​មាន​កំណើន​ខ្ពស់​ជាង​គេ?
តំបន់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហនុ និង​តំបន់​នៅ​ភូមិ​ភាគ​ឦសាន គឺ​កំពុង​មាន​សន្ទុះ​ភាគរយ​កើន​ឡើង​ខ្ពស់។ នៅ​ភូមិ​ភាគ​ឦសាន យើង​នៅ​ត្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​ឡើង​ថែម​ទៀត ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ជា​ដើម។ ខេត្ត​បាត់ដំបង​ក៏​ជា​ទី​កន្លែង​ដែល​កំពុង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ។ ដោយ​ឡែក​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេ​សាប ក៏​ជា​កន្លែង​ដែល​យើង​រំពឹង​ថា នឹង​ទទួល​បាន​អត្រា​ភ្ញៀវ​កើន​ឡើង​ផង​ដែរ។
តើ​អ្វី​ទៅ​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា?
យើង​ត្រូវ​ការ​កែ​លម្អ​គុណភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង។ បណ្តាញ​ផ្លូវ​ថ្នល់​គឺ​មាន​ហើយ តែ​គុណភាព​ត្រូវ​ការ​កែ​លំអរ​បន្ថែម​ទៀត។ យើង​ក៏​ត្រូវ​ការ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ទៅ​អឺរ៉ុប ទៅ​អាមេរិក និង​ទៅ​ជប៉ុន ឲ្យ​បាន​ច្រើន។ ឥឡូវ​នេះ​យើង​មាន​អ៊ែរបឺឡិន គឺ​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​មក​កាន់​ខេត្ត​សៀមរាប យើង​ក៏​មាន​កាតា​អ៊ែរវ៉េ ហោះ​ហើរ​ត្រង់​មក​ភ្នំពេញ ផង​ដែរ តែ​យើង​ក៏​ត្រូវ​ការ​មាន​ជើង​ហោះ​ហើរ​ពី​ឥណ្ឌា​ផង​ដែរ។ ឥឡូវ​នេះ​យើង​មាន​ជើង​ហោះ​ហើរ​ទៅ​ចិន មាន​ចំនួន​ច្រើន តែ​យើង​ត្រូវ​ការ​បន្ថែម​ទៀត។​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​របស់​យើង ក៏​ត្រូវ​ការ​កែ​លម្អ​ទៀត ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវ​ការ​នូវ​ការ​ផ្សព្វ​ផ្សាយ​ច្រើន​ថែម​ទៀត​ហើយ​ក៏​ត្រូវ​ការ​ថវិកា​ពី​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​នេះ​ផង​ដែរ។
តើ​អ្វី​ទៅ​ដែល​ជា​សារៈ​សំខាន់​នៃ​បេតិកភណ្ឌ​របស់​កម្ពុជា ?
បេតិកភណ្ឌ​របស់​យើង​គឺ​ជា​ស្នាដៃ​ឯក​នៃ​មហា​ប្រាសាទ​សិលា​ជាច្រើន​នៅ​ក្នុង​ចំណោម​ស្នាដៃ​ឯក​នានា​របស់​មនុស្ស​ជាតិ​ហើយ​មនុស្ស​ទាំង​ឡាយ​គេ​ត្រូវ​តែ​មក​មើល​ឲ្យ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក។ បេតិកភណ្ឌ​គឺ​ជា​អរិយធម៌​ដ៏​អស្ចារ្យ​មួយ​ដែល​គេ​អាច​នឹង​ឃើញ​ភ័ស្តុតាង​ពី​អតីតកាល​ជាក់​ស្តែង​បាន។ បុព្វបុរស​របស់​យើង​ដែល​បាន​កសាង​ប្រាសាទ​រយ​ពាន់​ទាំង​នេះ គឺ​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​ម្លប់​នៅ​តាម​ប្រាសាទ​ទាំង​នោះ​។ នៅ​ពីរ៉ាមីត​ប្រជា​ពលរដ្ឋ​ជិត​ឆ្ងាយ​ជា​ច្រើន គឺជា​ភ្ញៀវ​ទេសចរ​ថ្មី​របស់​គេ​ព្រោះ​ការ​ផ្សព្វ​ផ្សាយ​របស់​គេ​ទូលំ​ទូលាយ​ណាស់ ប៉ុន្តែ​យើង​នៅ​កម្ពុជា​គឺ​នៅ​តែ​កម្ពុជា​នៅ​ឡើយ។
តើ​អ្វី​ដែល​លោក​គិត​ថា​ជា​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​កម្ពុជា?
ប្រាកដ​ណាស់ ទ្រព្យ​សម្បតិ្ត​នោះ គឺ​ប្រជា​ពលរដ្ឋ​កម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ និង​ស្មោះ​ត្រង់​។ គុណវឌ្ឍន៍​នៃ​ស្នាម​ញញឹម​នេះ គឺ​ពិបាក​រក​ណាស់។ ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ទូទៅ​គឺ​សម្បូរ​ស្នាម​ញញឹម ពោល​គឺ​មិន​មែន​តែ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នោះ​ទេ​។ ភ្ញៀវ​ទេសចរ​អាច​នឹង​រក​ឃើញ​ស្នាម​ញញឹម​នេះ​យ៉ាង​ងាយ​ស្រួល នៅ​តាម​តំបន់​ជនបទ តាម​បណ្តោយ​ដង​ទន្លេ តាម​បណ្តោយ​ផ្លូវ ហើយ​សូម្បី​តែ​ពួក​គេ​កំពុង​ជិះ​ក្របី ក៏​ពួក​គេ​អាច​ផ្តល់​នូវ​ស្នាម​ញញឹម​រាក់​ទាក់​ដ៏​ស្រស់​ស្រាយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ផង​ដែរ។
តើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អ្វី?
យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍ កែ​លម្អ និង​ឈាន​ឡើង​ទៅ​មួយ​កម្រិត ទៀត។ ការ​រីក​ចម្រើន​របស់​ជាតិ​គឺ​វា​ដើរ​តាម​ការ​រីក​ចម្រើន​នៃ​សង្គម​មនុស្ស​កម្ពុជា៕ MN
 ចម្លងការផ្សាយឡើងវិញពី៖ ភ្នំពេញប៉ុស្តិ៍